វៀតណាមប្រឈមមុខបញ្ហាប្រជាជនមានវ័យចាស់

ហាណូយ៖ ប្រជាជនវ័យចំណាស់កំពុងបង្ហាញពីបញ្ហាប្រឈមសម្រាប់ប្រទេសវៀតណាម ខណៈដែលប្រព័ន្ធសន្តិសុខសង្គមរបស់ខ្លួននៅតែស្ថិតក្នុងដំណាក់កាលដំបូង ហើយធនធានសេដ្ឋកិច្ចមានកម្រិត។ នេះបើតាមការលើកឡើង ក្នុងកិច្ចប្រជុំ ទាក់ទងនឹងមនុស្សចាស់ឆ្នាំ២០២២ នៅទីក្រុង ហូជីមិញ កាលពីពេលថ្មីៗនេះ។

ចំនួនមនុស្សចាស់ (អាយុ ៦៥ឆ្នាំ ឬលើសពីនេះ) នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើងយ៉ាងឆាប់រហ័សរហូតដល់ជិត ៧.៤ លាននាក់ក្នុងឆ្នាំ២០២០ ដែលស្មើនឹង ៧.៧ភាគរយនៃចំនួនប្រជាជនសរុប។

ចំនួននេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជិត ១១.៨ លាននាក់នៅឆ្នាំ ២០៣០ ដែលស្មើនឹង ១២ភាគរយនៃចំនួនប្រជាជនសរុប នេះបើយោងតាមវិទ្យាស្ថានការងារ វិទ្យាសាស្ត្រ និងសង្គម (ILSSA) បង្ហាញក្នងវេទិកា ដែលប្រព្រឹត្តទៅ កាលពីចុងខែវិច្ឆិកា ២០២២ នាពេលនោះ។

បើតាម ILSSA លើកឡើងនាពេលនោះដែរ ការសិក្សាមួយបានបង្ហាញថា ភាគរយដ៏ធំនៃអ្នកឆ្លើយតបដែលមានអាយុពី ៣០ ទៅ ៤៤ ឆ្នាំស្វែងរកការរស់នៅដោយឯករាជ្យក្នុងវ័យចាស់ ប៉ុន្តែភាគរយនៃអ្នកឆ្លើយតបដែលគ្រោងនឹងសម្រេចបាននូវចំណុចនេះ នៅតែមានកម្រិតទាបគឺជិត ៣០% ។ នេះតម្រូវឱ្យមានក្របខ័ណ្ឌគោលនយោបាយដ៏ទូលំទូលាយដែលអនុវត្តចំពោះក្រុមប្រជាជនទាំងអស់ ដើម្បីរៀបចំសម្រាប់សង្គមវ័យចំណាស់នាពេលអនាគតដ៏ខ្លីខាងមុខនេះ៕ ប្រភពពី Vietnam News , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner