រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបពិភាក្សាការងារជាមួយសមាគមពាណិជ្ជកម្ម និងក្រុមវិនិយោគអាមេរិក លើកាងារនាំចេញផលិតផលកសិកម្មកម្ពុជា ទៅអាមេរិក

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានអនុញ្ញតឱ្យសមាគមពាណិជ្ជកម្មអាមេរិក ក្រុមវិនិយោគអាមេរិក ចូលជួបពិភាក្សាអំពីការនាំចេញផលិតផលកសិកម្មមួយចំនួនពីកម្ពុជាទៅអាមេរិកដូចជា៖ ផលិតផលទឹកត្រី បង្គាក្រៀម ដំណាប់ស្វាយ ចេក និងបន្លែស្រស់ជាដើម។

ចំណាប់អារម្មណ៍របស់ក្រុមអ្នកវិនិយោគអាមេរិកមកលើផលិតផលកសិកម្មរបស់កម្ពុជា គឺជាការចាប់ផ្ដើមដ៏វិជ្ជមានមួយ ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ដល់ការនាំចេញទៅកាន់ទីផ្សារអាមេរិក។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការនាំចេញនេះ អាចសម្រេចទៅបានតាមរយៈកិច្ចសហការជាមួយអង្គភាពជំនាញ ដើម្បីធានាឲ្យបានទាំងបរិមាណ និងគុណភាព។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគដោយផ្ទាល់ពីសំណាក់ក្រុមវិនិយោគិនអាមេរិក ដែលមានរចនាសម្ព័ន្ធ និងខ្សែច្រវាក់សម្រាប់បម្រើដល់ការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអាមេរិករួចស្រេចហើយ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមផ្ទាល់ នឹងជួយសម្រួលដោះស្រាយនូវរាល់បញ្ហាក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ដើម្បីធ្វើយ៉ាងណាឱ្យក្រុមហ៊ុនអាចនាំចេញនូវផលិតផលកសិកម្ម និងចំណីអាហារពីកម្ពុជាទៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសនានាបានប្រកបដោយជោគជ័យ ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner