មនុស្ស ១៥លាននាក់ភៀសខ្លួនចេញពីអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីចាប់ផ្តើម

កៀវ៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិនិយាយថា មនុស្សច្រើនជាង ១៥លាននាក់មកពីប្រទេសអ៊ុយក្រែនបាននិងកំពុងឆ្លងកាត់ព្រំដែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២មក ។

ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាព ស្តីពី “ស្ថានភាពជនភៀសខ្លួនអ៊ុយក្រែន” ដែលបានឱ្យដឹងថា មនុស្សឆ្លងកាត់ព្រំដែនប្រហែល ១៥.៨៣លាននាក់មកពីអ៊ុយក្រែន បានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសជិតខាង តួលេខនេះត្រូវបានកត់ត្រាគិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ចំណែកមនុស្ស ៧.៨៨លាននាក់បានចូលទៅក្នុងប្រទេសប៉ូឡូញ និង ១.៨១លាននាក់បានឆ្លងចូលទៅក្នុងប្រទេសហុងគ្រី ហើយប្រហែល ១.៥៨លាននាក់បានទៅក្នុងប្រទេសរ៉ូម៉ានី ខណៈដែលមនុស្ស ៩៧០.០០០នាក់ចូលទៅក្នុងប្រទេសស្លូវ៉ាគី និង ៧០០.០០០នាក់ទៀតបានភៀសខ្លួនទៅម៉ុលដាវី។ បើតាមរបាយការណ៍ខាងលើនេះ មនុស្សប្រហែល ២.៨៥លាននាក់បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី។

ទន្ទឹមនឹងនេះ ក៏មានមនុស្សឆ្លងកាត់ព្រំដែនប្រហែល ៨.១២លានផ្សេងទៀតចូលទៅក្នុងប្រទេសអ៊ុយក្រែនផងដែរ ដោយតួលេខនេះ ត្រូវបានកត់ត្រាចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ី។យ៉ាងណាមិញ គេជឿជាក់ថា ចំនួននេះរួមបញ្ចូលទាំងជនភៀសខ្លួនដែលបានភៀសខ្លួនចេញពីអ៊ុយក្រែន ប៉ុន្តែក្រោយមកបានត្រឡប់មកវិញ នៅពេលដែលស្ថានភាពនៅក្នុងប្រទេសមានភាពប្រសើរឡើង៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner