ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១.២០២ នៅក្នុងខេត្តសៀមរាប បានប្រព្រឹត្តិទៅជាប្រក្រតី

សៀមរាប៖ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១.២០២ នៅក្នុងខេត្តសៀមរាប គឺជាថ្ងៃដែលសិស្សានុសិស្សបានប្រឡងយកសញ្ញាប័ត្របញ្ចប់មធ្យមសិក្សាទុតិយភូមិ។ យើងសង្កេតឃើញ នៅតាមមណ្ឌលប្រឡងទាំង ១៤មណ្ឌល មានសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុង ស្រុកទាំង១២ នៃខេត្តសៀមរាប។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមបើកហឹបវិញ្ញាសារប្រឡងនៅតាមមណ្ឌលប្រឡង ក្នុងក្រុងសៀមរាប ដោយមានវត្តមានរបស់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និង ឯកឧត្តម លោកជំទាវ ជាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាគណៈអភិបាលខេត្តផងដែរ ។

បើយោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តសៀមរាប បានលើកឡើងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២១.២០២២នេះ មានចែកចេញជា ១៤មណ្ឌលប្រឡង មាន ៤២១បន្ទប់ ដែលមានសិស្សប្រឡងសរុប ១០ពាន់៣៧៤នាក់ ស្រី៥ពាន់៩៣១នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ៥មណ្ឌល ស្មើ ១៣១បន្ទប់ ចំនួន៣ពាន់២៣៤នាក់ ស្រី ២ពាន់៥១នាក់ និង វិទ្យាសាស្ត្រសង្គមមាន៩មណ្ឌល មាន២៩០បន្ទប់ មានចំនួន៧ពាន់១៤០នាក់ ស្រី៣ពាន់៨៨០នាក់ ។ ម៉្យាងទៀតវិញ្ញាសារប្រឡង មាន១០មុខវិជ្ជា គឺគណិត វិទ្យា , ភាសាខ្មែរ ,គីមីវិទ្យា ភូមិវិទ្យា ,ប្រវត្តិវិទ្យា ,ពលរដ្ឋវិទ្យា , ផែនដីវិទ្យា ,រូបវិទ្យា ,ជីវៈវិទ្យា និង ភាសារបរទេស ។

សូមបញ្ជាក់ផងដែរថា មុនពេលបេក្ខជនចូលទៅក្នុងមណ្ឌលប្រឡង អ្នកសារព័ត៌មានយើងបាន សង្កេតឃើញថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមគណៈកម្មការ មេប្រយោគ រួមទាំងមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ គរុសិស្ស បានយកចិត្តទុកដាក់ខ្ពស់ ចំពោះបេក្ខជនចូលប្រឡង ដែលបំរ៉ុងធ្វើការលាក់បំបាំងទុកឯកសារយ៉ាងណាក៏ដោយ គឺបានសហការគ្នាល្អ ក្នុងការត្រួតពិនិត្យ នឹងដកហូតនូវឯកសារទាំងនោះ ដោយមានការប្រុងប្រយ័ត្នខ្ពស់ មិនឲ្យមានឯកសារទាំងនោះហូរចូលទៅក្នុងបន្ទប់ប្រឡងបានឡើយ ។ កត្តាសំខាន់នោះលើសុខភាពអនាម័យ ក្នុងការប្រយុទ្ធប្រឆាំង នឹងកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ដោយឲ្យបេក្ខជនទាំងអស់ គោរពវិធានការ ៣កុំ ៣ការពារផងដែរ ៕ ដោយ ស៊ាន សុផាត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner