បារាំង ប៉ះអង់គ្លេស ខណៈបន្ទាប់ឈ្នះនៅវគ្គ១៦ក្រុមដូចគ្នា នៅ World Cup

បាល់ទាត់៖ ក្រុមការពារតំណែងជើងឯក មាន់គកបារាំង នឹងត្រូវប៉ះ តោកំណាចអង់គ្លេស ក្នុងវគ្គ ៨ក្រុមចុងក្រោយ នាថ្ងៃទី១១ ខែធ្នូខាងមុខ នៃ World Cup 2022 នៅប្រទេសកាតា។
ក្រុមមាន់គោកបារាំង បានយកឈ្នះក្រុម ប៉ូឡូញ ក្នុងលទ្ធផល ៣ទល់នឹង១ ធ្វើសម្រេចដោយកីឡាករ Oliver Giroud នៅនាទីទិ៤៤ និងខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe នៅនាទី៧៤ និងនាទីទី៩០+១ ខណៈ Lewandoski មួយគ្រាប់នៅនាទីទី៩០+៩។ រីឯ អង់គ្លេស បានយកឈ្នះ ក្រុមមកពីទ្វីបអាហ្រ្វិក សេណេហ្គាល់ ៣-០ ពីក្នុងវគ្គ ១៦ក្រុមចុងក្រោយដូចគ្នា រកបានដោយកីឡាករ Jorden Henderson Harry Kane និង Bukayo Saka ម្នាក់មួយគ្រាប់ ។
ដូច្នេះ វគ្គ៨ក្រុមចុងក្រោយ បានរកឃើញ ៤ក្រុមហើយ ហូឡង់ ត្រូវប៉ះអាហ្សង់ទីន នាថ្ងៃទី១០ ខែធ្នូ និងបារាំង ប៉ះ អង់គ្លេស នាថ្ងៃទី១១ ខែធ្នូ ម៉ោង២យប់រំលងអាធ្រាត្រដូចគ្នា (ម៉ោងនៅកម្ពុជា)។
សម្រាប់កាប្រកួតយប់នេះ ក្រុមសាំម៉ូរៃ ជប៉ុន ប៉ះ ក្រុមក្រូអាត នាម៉ោង ២២:០០ និងក្រុមសាំបា ប្រេស៊ីល ប៉ះ កូរ៉េ នាម៉ោង ០២:០០រំលងអាធ្រាត ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner