បាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏កម្រនៅភាគខាងត្បូងប្រទេសស៊ីរី បានសម្លាប់មនុស្ស យ៉ាងតិចណាស់ពីរនាក់
ស៊ីរី: យ៉ាងហោចណាស់មនុស្សពីរនាក់ត្រូវបានស្លាប់ នៅពេលដែលក្រុមអ្នកតវ៉ានៅទីក្រុង Sweida ភាគខាងត្បូងប្រទេសស៊ីរី បានសម្រុកចូលអគាររដ្ឋាភិបាលខេត្តមួយ នៅក្នុងការតវ៉ាប្រឆាំងជុំវិញការឡើងថ្លៃ និងបញ្ហាសេដ្ឋកិច្ចផ្សេងទៀតកាលពីថ្ងៃអាទិត្យទី ៤ ខែធ្នូកន្លងទៅនេះ។
ក្រុមប្រព័ន្ធផ្សព្វផ្សាយ Suwayda 24 និងក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានប ង្ហាញថា ក្នុងការតវ៉ាទម្លុះចូលអគារនេះបានធ្វើអោយប៉ូលីសស៊ីរីមួយនាក់ និងអ្នកយាមអគារមួយនាក់បានបាត់បង់ជីវិត និង៤ នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារត្រូវគ្រាប់កាំភ្លើងនៅក្នុងទីក្រុង Druze។
Suwayda24 បានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្ហាញពីបាតុកររាប់សិបនាក់ដែលអំពាវនាវឱ្យមានការដួលរលំនៃរបបលិទ្ធិប្រជាធិបតេយ្យខណៈនៅពីមុខអគាររដ្ឋាភិបាលខណៈកងកម្លាំងសន្តិសុខកំពុងឈរយាមអគារ។
រូបភាពផ្សេងទៀតបានបង្ហាញរថយន្តយោធាកំពុងឆេះនិងសំបកកង់រាយប៉ាយតាមបណ្តោយផ្លូវនៅក្នុងទីក្រុងរបស់ប្រទេសស៊ីរី។ លោក Rayan Maalouf ប្រធានក្រុម Suwayda24 បានប្រាប់សារព័ត៌មាន The Associated Press ថា «មានការដាក់ពង្រាយកងកម្លាំងសន្តិសុខយ៉ាងច្រើននៅក្នុងតំបន់ ហើយអ្នកនៅតែអាចលឺសំឡេងកាំភ្លើង»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស៊ីរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សទាំងនេះបានវាយសម្រុកចូលទៅក្នុងអ គាររដ្ឋាភិបាលដោយប្រដាប់ទៅដោយអាវុធជាច្រើន ហើយបានបំផ្លាញគ្រឿងសង្ហារឹម វាយកម្ទេចបង្អួច និងលួចឯកសារផ្សេង ៗនៅក្នុងអគារនោះ និងបានសម្លាប់ប៉ូលីសម្នាក់ ខណៈពេលដែលពួកគេព្យាយាមវាយសម្រុកចូលទៅក្នុងទីស្នាក់ការប៉ូលីស។
ទូរទស្សន៍រដ្ឋរបស់ប្រទេសស៊ីរីបានលើកឡើងថា ៖ «ក្រុមតវ៉ានេះបានបំពានច្បាប់ប្រទេស ដោយសម្រុកចូលអគាររដ្ឋាភិបាលខេត្ត ហើយដុតបំផ្លាញឯកសាររដ្ឋ និងឯកសារផ្លូវការទាំងអស់»។
បាតុកម្មប្រឆាំងរដ្ឋាភិបាល គឺកម្រមានណាស់នៅក្នុងប្រទេសស៊ីរី ដែលប្រធានាធិបតី Bashar al-Assad បានបង្ក្រាបការបះបោរទៅលើលទ្ធិប្រជាធិបតេយ្យជាងមួយទសវត្សរ៍មុន។
កាលពីឆ្នាំ ២០១១ ការបះបោរដោយសន្តិវិធីបានក្លាយជាជម្លោះបង្ហូរឈាមដែលមនុស្សជិតកន្លះលាននាក់ត្រូវបានស្លាប់ និងពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសត្រូវបានផ្លាស់ទីលំនៅ និង បាន ធ្វើ ឲ្យ ស៊ីរី ធ្លាក់ ទៅ ក្នុង ភាព ក្រីក្រ។ ប្រជាជន បាន ប្រឈមមុខ នឹង ការ ខ្វះខាត អាហារ និង ថាមពល ដូចជា អគ្គិសនី ទឹក និងភ្លើង ជាដើម។
សេដ្ឋកិច្ចរបស់ប្រទេសស៊ីរីត្រូវបានធ្លាក់ចុះដោយសង្គ្រាមអូសបន្លាយយូរ រួមជាមួយការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុង Damascus និងតម្លៃប្រាក់ផោនរបស់ស៊ីរីបានធ្លាក់ចុះ។ ទីក្រុង Sweida និងទីក្រុងផ្សេងទៀតបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការបែងចែកអគ្គិសនីទូទាំងប្រទេស និងការខ្វះខាតប្រេងឥន្ធនៈ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតប្រចាំថ្ងៃ។
Nashaat al-Atrash សមាជិកសភា Druze បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ Al-Ikhbaria ថា សភាស៊ីរីនឹងថ្កោលទោសក្រុមអ្នកតវ៉ាចំពោះការវាយឆ្មក់អគារ និងអំពាវនាវឱ្យក្រុមតវ៉ាបញ្ឈប់អំពើហិង្សានេះ។ លោកបាននិយាយនៅលើកញ្ច ក់ទូរសទស្សន៏ Al-Ikhbaria ថា ៖ «ប្រទេសស៊ីរីសព្វថ្ងៃកំពុងឆ្លងកាត់វិបត្តិសេដ្ឋកិច្ច» ដោយលោកបានអះអាងថាការតវ៉ានេះនិងបន្ថែមភាពតានតឹងមកដល់ការអភិវឌ្ឍប្រទេសនិងកងកម្លាំងខាងក្រៅផងដែរ៕
ដោយ: ឡេង អារីតា
ប្រភព ៖ Rare anti-government protest turns deadly in southern Syria | Syria’s War News | Al Jazeera