កម្ពុជាមាន ស្វាព្រាមប្រភេទកម្រជិតផុតពូជ ច្រើនជាង៣០០០ ក្បាល

អត្ថបទដោយ៖
CPA

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់នៃក្រសួង បរិស្ថាន បាន ឱ្យ ដឹងថា នៅ ក្និង តំបន់ ការពារធម្មជាតិរបស់កម្ពុជាបច្ចុប្បន្ននេះ មាន ស្វាព្រាមប្រភេទកម្រជិតផុតពូជមានច្រើនជាង៣០០០ ក្បា ល ដែលចំនួន ច្រើននេះ ហើយដោយសារតែកត្តាអំណោយផលនេះ កម្ពុជាត្រូវបានគេដឹងថានៅមានវត្តមានស្វាព្រាមជាច្រើនបង្គួរទៀត នៅក្នុងតំបន់ការពារធម្មជាតិ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បាន ឱ្យ ដឹងថា យោងតាមការសិក្សា ស្វាព្រាមមានចំនួនច្រើនជាង ៣០០០ ក្បាលនាពេលបច្ចុប្បន្ន ខណៈចំនួនស្វាព្រាមនៅលើពិភពលោកមាននិន្នាការថយចុះប្រមាណ ៥០ភាគរយ។
លោក បាន លើកឡើងថា ៖ «វត្ដមាន ស្វាព្រាម នេះ ភាគច្រើន មាន នៅ ភាគ ខាងកើត នៃ ប្រទេស កម្ពុជា ដូចជា ដែនជម្រក សត្វព្រៃ កែវសីមា លំផាត់ និង ស្រែពក ។ ពួកវា ចូលចិត្ដ រស់នៅ តាម តំបន់ ទន្លេ និង ព្រែក ដូចជា ទន្លេ សេកុង និង ស្រែពក ជាដើម »។
មុខងារ មួយ ក្នុង ចំណោម មុខងារ ផ្សេងៗ របស់ ស្វាព្រាម នេះ គឺ វា ជា សត្វ ស៊ី ផ្លែឈើ ស្លឹកឈើ ។ ដូច្នេះ វា គឺជា ភ្នាក់ងារ ១ ក្នុង ការនាំ គ្រាប់ពូជ រុក្ខជាតិ ពី ១ កន្លែង ទៅ ១ កន្លែង ពី តំបន់ ១ ទៅ តំបន់ ១ ដើម្បី អាចឱ្យ រុក្ខជាតិ ព្រៃឈើ អាច បន្ត ដុះ លូតលាស់ បាន ។ នេះបើតាម ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់។
ស្វាព្រាម (Trachypithecus germaini) ឈ្មោះអង់គ្លេស៖ Silvered Langur មានសម្បុរខ្មៅប្រផេះពាសពេញលើដងខ្លួន ហើយផ្ទៃមុខមានពណ៌ខ្មៅគ្មានរង្វង់កងព័ទ្ធជុំវិញភ្នែកទេ។ ផ្នែកច្រមុះ និងមាត់មានពណ៌ស-ប្រផេះ។
ឯកឧត្តម នេត្រ ភក្ត្រា បាន ប្រាប់ឱ្យដឹងដែរថា ស្វាព្រាមមានដុះកញ្ចុំពុកមាត់វែងព័ណ៌ព័ទ្ធជុំវិញផ្ទៃមុខស្ទើតែលុបបាត់ត្រចៀក។ កូនស្វា តូចមានពណ៌ទឹកក្រូចខ្ចី មានប្រអប់ដៃ និងប្រអប់ជើងពណ៌ខ្មៅ និងគ្មានរោមកញ្ចុំនៅលើក្បាលដូចស្វាចាស់នោះទេ។
សត្វប្រភេទនេះ ត្រូវបានគេប្រទះឃើញវត្តមាននៅព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងតំបន់ឆ្នេរព្រៃកោងកាង តំបន់ព្រៃលិចទឹក។ ចំណីអាហាររបស់វាមានដូចជា៖ ត្រួយឈើ មើម ផ្លែឈើខ្ចី (ផ្លែកកោះ ត្រសេក) ផ្កា និងសត្វល្អិតផងដែរ។ ស្វាព្រាម ចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទកំពង់រងគ្រោះថ្នាក់ជិតផុតពូជ។
ដោយឡែក នៅប្រទេសកម្ពុជា ក៏ មាន ប្រភេទស្វាក្តាម ផងដែរដែល នៅស្ទើរតែ ទូទាំងតំបន់នៃប្រទេសនេះ។ នេះបើយោងតាម ការ ឱ្យ ដឹងរបស់ ក្រសួ ងបរិស្ថាន។
ស្វាក្តាម (Macaca fascicularis ) ឈ្មោះអង់គ្លេស៖ Common Long-tailed Macaque៖ ស្វាក្តាមអាចផ្លាស់ប្តូរព័ណ៌ពីដំណាក់កាលសំខាន់ៗពីព័ណ៌ប្រផេះលាយត្នោត និងព័ណ៌ក្រហមភ្លឺ។ ចំពោះការ ផ្លាស់ប្តូរព័ណ៌នេះមានការប្រែប្រួលទៅតាមអាយុ ភេទ និងទីតាំងរស់នៅរបស់វា។ ស្វាក្តាមមានកន្ទុយវែងជាងគេ ក្នុងចំណោមប្រភេទស្វានានានៅទ្វីបអាស៊ី។
ក្រសួង បាន លើកឡើងថា ស្វាក្តាមរស់នៅក្នុងតំបន់ព្រៃស្ទើគ្រប់ប្រភេទក្នុងនោះរួមមាន៖ ព្រៃ ស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃឬស្សី តំបន់វាលភក់ ព្រៃលិចទឹក ព្រៃកោងកាង ឆ្នេខ្សាច់ និងតាមឆ្នេរកោះ ជាដើម។ ចំណីរបស់វារួមមាន ក្តាម បង្កង ខ្យង ខ្ចៅ គ្រុំ លៀស ងាវ សត្វល្អិត ផ្លែឈើ និងត្រួយឈើជាដើម។ ប្រភេទនេះមានស្ទើតែទូទាំងតំបន់នៃប្រទេសកម្ពុជា៕

ដោយ: នាង សុគន្ធា

ads banner