ទីភ្នាក់ងារ អ.ស.ប.ស្វែង រក កិច្ច ព្រម ព្រៀងជាមួយ FIFA ពាក់ ព័ន្ធ នឹងតួនាទី លើ សិទ្ធិ ការងារ នៅ វើល៍ខាប់

អ.ស.ប៖បន្ទាប់ ពី មានការ រិះ គន់យ៉ាង ខ្លាំង ចំពោះការ ប្រកួត បាល់ទាត់ ពិភពលោក (វើល៍ខាប់ :World Cup) នៅប្រទេសកាតា ប្រធានទីភ្នាក់ងារ ការងាររបស់ អង្គការ សហ ប្រជាជាតិ កាលពីថ្ងៃអាទិត្យ ទី ០៤ ខែ ធ្នូបានទទូច ឱ្យ ប្រធាន FIFA មាន តួនាទី កាន់ តែធំជាងនេះចំពោះ ការ ពិនិត្យ មើលម្ចាស់ ផ្ទះវើល៍ខាប់ លើក ក្រោយ ៗចំពោះ បញ្ហា សិទ្ធិ ការងារ ។

អគ្គ នាយក អង្គការ ពលកម្ម អន្តរជាតិ (ILO) លោក Gilbert Houngbo បាន ថ្លែង ប្រាប់ ទីភ្នាក់ ងារ សារព័ត៌មាន AFP មុន ពេល ជួប ជាមួយ ប្រធាន FIFA លោក Gianni Infantino ថា កាតា បាន ក្លាយ ជា ជន រង គ្រោះ នៃ « ស្តង់ដារ ២ » ហើយ មាន ការ រីក ចម្រើន គួរ ឱ្យ កត់ សម្គាល់ ប៉ុន្តែ ចាំ បាច់ ត្រូវ ធ្វើសកម្មភាព បន្ថែម ទៀត សម្រាប់ ពលករ ចំណាក ស្រុក របស់ ខ្លួន ។

« ស្តង់ដារ ២ » គឺ ជា អ្វី ដែល លោក Infantino បានលើក ឡើង នៅ ពេល ចោទ ប្រកាន់ លោក ខាង លិច ពី ការ លាក់ ពុត នៅ ពេល ប្រទេស ទាំង នោះ ធ្វើ ការ រិះ គន់ កាតា ពី បញ្ហា សិទ្ធិ មនុស្ស ជា ពិសេស ទាក់ ទង នឹង ការ ប្រើពល កម្ម ក្នុង រូប ភាព ជា ទាសករ ។

លោក Houngbo បាន និយាយ ថា ILO កំពុង ស្វែង រក តួនាទី ដែល អនុវត្ត ការ ឧស្សាហ៍ ព្យាយាម លើ ប្រទេស ជា បេក្ខជនសម្រាប់ ធ្វើ ជា ម្ចាស់ ផ្ទះ នា ពេល អនាគត ។
FIFA បាន ប្រឈម មុខ នឹង សម្ពាធ កាន់ តែ ខ្លាំង ឡើង ៗ បន្ទាប់ ពី មាន ការ រិះ គន់ ជា ច្រើន ឆ្នាំ អំពី សិទ្ធិ ការងារ ក្នុង ប្រទេស កាតា ជា ពិសេស ជុំ វិញ ភាព ចម្រូង ចម្រាស នៃ ការ សាង សង់ កីឡដ្ឋាន ពាក់ ព័ន្ធ នឹង លក្ខខណ្ឌ ការ ងារ ដ៏ អាក្រក់ សម្រាប់ កម្មករ រួម ទាំង ការ ដក ហូត លិខិត ឆ្លង ដែល របស់ ពួក គេ ដើម្បី ឱ្យ បន្ត ធ្វើ ការ និង ការ មិន បើក ប្រាក់ ខែ ឱ្យ ជា ដើម ។
លោក Houngbo បាន និយាយ ថា លោក ជឿ ជាក់ ថា FIFA មាន ការ ប្តេជ្ញា ចិត្ត យ៉ាង ខ្លាំង ក្នុង ការ ធ្វើ ឱ្យ ប្រាកដ ថា សម្រាប់ ការ ប្រកួត វើល៍ខាប់ នា ពេល អនាគត បញ្ហា សង្គម ឬ បញ្ហា នៃ ការ គោរព ស្តង់ដារ កម្មករ គឺ ជា បញ្ហា សំខាន់ នៅ ក្នុង ការ សម្រេច ចិត្ត ជ្រើស រើស ប្រទេស បន្ទាប់ ឱ្យ ធ្វើ ជា ម្ចាស់ ផ្ទះ ។
មន្ត្រី អ.ស.ប.ដដែល លើក ឡើង ទៀត ថា ការ គោរព សិទ្ធិ មនុស្ស ត្រូវ តែ រួម បញ្ចូល « សិទ្ធិ ដែល ទាក់ ទង នឹង ការងារ និង ជា ពិសេស សុខភាព និង សុវត្ថិភាព នៅ កន្លែង ធ្វើ ការ » ។
FIFA ដែល ធ្វើ ការ ជាមួយ ឧត្តម ស្នង ការ អង្គការ សហប្រជាជាតិ ទទួល បន្ទុក សិទ្ធិ មនុស្ស រួច ហើយ នោះ បាន និយាយ ក្រោយ កិច្ច ប្រជុំ ថា កិច្ច ពិភាក្សា លើ អនុស្សរណៈ នៃ ការ យោគ យល់ គ្នា ជាមួយ ILO មិន ទាន់ បញ្ចប់ នៅ ឡើយ ទេ ។
លោក Infantino បាន និយាយ នៅ ក្នុង សេចក្តី ថ្លែងការណ៍ ថា ៖ « យើង បាន ចូល រួម ជាមួយ ILO អស់ រយៈ ពេល ជា ច្រើន ឆ្នាំ ហើយ យើង ចង់ ធ្វើ ឱ្យ ប្រាកដ ថា កិច្ច សហប្រតិបត្តិការ ប្រកប ដោយ ផ្លែផ្កា របស់ យើង នឹង បន្ត នា ពេល អនាគត » ។
ចំណែក ឯ លោក Houngbo បាន និយាយ ថា លោក មាន « សុទិដ្ឋិនិយម ដ៏សម ហេតុ ផល » ក្នុង ការ សម្រេច បាន កិ ច្ច ព្រម ព្រៀង ជាមួយ FIFA ស្តី ពី សិទ្ធិ កម្មករ ។ លោក បន្ថែម ថា ច្បាប់ ដដែល នេះ គួរ តែ អនុវត្ត សម្រាប់ ការ ប្រកួត កីឡា អូឡាំពិក និង កីឡា ផ្សេង ទៀត ផង ដែរ ៕
ដោយ:ហួន ឌីណា
ប្រភព៖ UN agency seeks FIFA deal for World Cup labour rights role

ads banner