ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះ ភាគទី៥ (Video Inside)

អត្ថបទដោយ៖
Apsara Net

នៅសល់តែ២៤ថ្ងៃទៀតទេ កម្ពុជានឹងរៀបចំខួបទិវា២៤ឆ្នាំនៃនយោបាយឈ្នះឈ្នះ ដែលជាទិវានៃពន្លឺសន្តិភាព និងអស់សង្គ្រាមស៊ីវិលជាលើកដំបូងរបស់កម្ពុជា ក្នុងប្រវត្តិសាស្ត្រ។

ក្នុងវគ្គទី៤នៃខ្សែវីដេអូចងក្រងព្រឹត្តិការណ៍ពិតនៃការធ្វើឱ្យសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា, យើងបានឃើញការធ្វើសមាហរណកម្មដំបូងនៅតំបន់ឳរ៉ាល់របស់កងពល១៨ខ្មែរក្រហមដឹក នាំដោយលោក កែវ ពង្ស។ ក្រុមប្រតិបត្តិករអនុវត្តយុទ្ធសាស្ត្រឌីហ្វីដរកការទាក់ទងជាមួយលោក សុខ ភាព ដែលជាមេបញ្ជាការខ្មែរក្រហមកងពល៤៥០គ្រប់គ្រងតំបន់ម៉ាឡៃ។ ជំនួបលើកទី១ បានលទ្ធផលជាទីគាប់ចិត្ត។

ក្នុងគ្រាទើបមានជំនួបទី១នោះ ស្រាប់តែមានព្រឹត្តិការណ៍ឈ្លោះគ្នារវាងមេៗ ខ្មែរក្រហម នៃតំបន់អន្លង់វែង និងតំបន់ប៉ៃលិន ដែលធ្វើឲ្យដំណើរការ អូសទាញខ្មែរក្រហមនាពេលនោះ បានជួបកិច្ចការលំបាក។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមប្រតិបត្តិករអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ នៅតែបន្តរៀបចំជួបលោក សុខ ភាព ជាលើកទី២។

សូមទស្សនាសេចក្តីរាយការណ៍ភាគបន្ត ជុំវិញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងនយោបាយឈ្នះឈ្នះ ដែលបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា

ads banner