បណ្ឌិត ហ៊ុន ម៉ាណែត ទទួលជួបពាណិជ្ជករ និងអាជីវករមកពីរដ្ឋកាលីហ្វ័រនីញ៉ា (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជាបានបើកចំហសម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេស លើសាកលលោក ដែលប្រសាសន៍ថ្លែងនេះ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលមួយជាមួយក្រុមពាណិជ្ជករ និងអាជីវករមកពីរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិកដែលបានមកជួបជុំគ្នាធ្វើសិក្ខាសាលានៅរាជធានីភ្នំពេញ។

ជាមួយនឹងប្រសាសន៍បញ្ជាក់ថាកម្ពុជាបើកចំហរទ្វារសម្រាប់ធុរកិច្ចនោះ, បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងរំពឹងថា ទីផ្សារសកលលោកក៏នឹងបើកចំហរសម្រាប់គ្រប់ផលិតផលរបស់កម្ពុជា ក្នុងការនាំចេញនោះ ផងដែរ។

ប្រសាសន៍សំណេះសំណាលនេះ បានធ្វើឡើងនារសៀលថ្ងៃអាទិត្យទី៤ ធ្នូ បន្ទាប់ពីសិក្ខាសាលាមួយដែលប្រមូលក្រុមពាណិជ្ជករ និងវិនិយោគបរទេសនានាពីរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិកមកជួបជុំគ្នាក្នុងរាជធានីភ្នំពេញ។

សិក្ខាសាលាស្តីពី «ការនាំចេញផលិតផល ចំណី អាហារទៅកាន់ទីផ្សារសហរដ្ឋអាមេរិក» ប្រព្រឹត្តទៅថ្ងៃទី៣ខែធ្នូ បានរៀបចំសម្របសម្រួល ដោយលោក ហួត គីមឆា អគ្គកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រនីញ៉ា។

ក្នុងប្រសាសន៍សំណេះសំណាលនោះ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តដល់ក្រុមពាណិជ្ជករ និងអាជីវករមកពីសហរដ្ឋអាមេរិក ក្នុងការប្រមើលលើវិស័យ ដទៃទៀតនៅក្នុងគ្រប់ខ្សែចង្វាក់ផលិតកម្ម ដើម្បីពង្រីកនូវកាលានុវត្តភាពនៃការអភិវឌ្ឍន៍។

ads banner