សម្តេចតេជោ និងគណៈប្រតិភូត្រៀមធ្វើដំណើរជិតមួយម៉ឺនគីឡូចូលរួមខួប៤៥ឆ្នាំអឺរ៉ុប និង អាស៊ាន ក្រោមប្រធានបទ«វេញត្បាញមហាសមុទ្ទអបអរសាទរខួបទំនាក់ទំនង៤៥ឆ្នាំ» (Video Inside)

ដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូក្នុងប្រទេសបែលហ្ស៊ីក នៃទ្វីបអឺរ៉ុប នឹងមកដល់រយៈពេល៧ថ្ងៃទៅមុខទៀតនេះ។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ នឹងអញ្ជើញចូលរួមក្នុងខួបលើកទី៤៥នៃភាពជាដៃគូសន្ទនារវាង អឺរ៉ុប និងអាស៊ាន ដែលនឹងមានរៀបចំព្រឹត្តិការណ៍ជួបប្រជុំកំពូលមួយចំនួនថែមទៀត។

ប្រជាពលរដ្ឋខ្មែរជាច្រើនក្នុងទ្វីបអឺរ៉ុប បានបន្តធ្វើសារលិខិតតាមប្រព័ន្ធវីដេអូសង្គម ស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ដែលនឹងចាកចេញពីកម្ពុជានៅថ្ងៃទី១២ ធ្នូ ឆ្នាំ២០២២។

ចម្ងាយរវាងកម្ពុជានិងប្រទេសបែលហ្ស៊ីក មានប្រវែងជាង៩ពាន់៥៦៧គីឡូម៉ែត្រ ដែលនឹងធ្វើដំណើររយៈពេលជាង១៨ម៉ោងតាមជើងយន្តហោះ។ អប្សរាណិតរាយការណ៍

ads banner