លោក ហ្សេលេនស្គី ហៅការវាយប្រហារដោយមីស៊ីលចុងក្រោយនេះថា ជាសកម្មភាព “ភេរវកម្មរបស់រុស្ស៊ី”
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ការវាយប្រហារដោយមីស៊ីលចុងក្រោយបង្អស់របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានបំផ្លាញស្ទើរទាំងស្រុង។
ប្រធានាធិបតីអ៊ុយក្រែនបាននិយាយក្នុងអំឡុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ពេលយប់របស់គាត់ក្នុងថ្ងៃចន្ទសប្តាហ៍នេះថា ភាគច្រើននៃមីស៊ីលជាង៧០គ្រាប់ ដែលបាញ់ដោយរុស្ស៊ីត្រូវបានបាញ់ទម្លាក់។
ប៉ុន្តែជាមួយគ្នានេះ លោក ហ្សេលេនស្គី ក៏បានអះអាងដែរថា អ៊ុយក្រែនបានទទួលរងការវាយប្រហារពីមីស៊ីលរបស់រុស្ស៊ីមួយចំនួន ក្នុងអំឡុងការវាយប្រហារនៅថ្ងៃចន្ទសប្តាហ៍នេះ ហើយលោកបានហៅការវាយប្រហារនេះថា ជាសកម្មភាព “ភេរវកម្មរបស់រុស្ស៊ី” ដែលបានបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបន្ថែមទៀតថា មីស៊ីលរុស្ស៊ីជាង៧០គ្រាប់ដែលភាគច្រើនត្រូវបានបាញ់ទម្លាក់។ ខ្ញុំដឹងគុណចំពោះអ្នកចម្បាំងរបស់យើងទាំងអស់ នៃបញ្ជាការជើងអាកាសខាងកើត ខាងត្បូង និងកណ្តាល… ធ្វើបានល្អ។
ខ្ញុំក៏អរណរគុណចំពោះដៃគូរបស់យើង សម្រាប់ការផ្តត់ផ្គង់ប្រព័ន្ធមីស៊ីលការពារដែនអាកាស ដែលយើងបាននិងកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះ។ រាល់មីស៊ីលរុស្ស៊ីដែលបានបាញ់ទម្លាក់ គឺជាភស្តុតាងជាក់ស្តែងបង្ហាញថា សកម្មភាពភេរវកម្មអាចត្រូវបានកម្ចាត់៕
ប្រភព៖ Newsweek ដោយ៖ ទីណា និងបុត្រា