ព្រឹទ្ធសភានឹងពិភាក្សាលើសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៣នៅថ្ងៃស្អែក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ព្រឹទ្ធសភានឹងបន្តសម័យប្រជុំពេញអង្គលើកទី៩នៅថ្ងៃទី​៨ខែធ្នូនេះ ដើម្បីពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ។

នៅថ្ងៃទី​៧ ខែធ្នូ ឆ្នាំ ២០២២ ព្រឹទ្ធសភាបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពអនុប្រធានទី២នៃព្រឹទ្ធសភាឯកឧត្តម ទេព ងន ដើម្បីពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់ រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ និងសេចក្តីព្រាងច្បាប់មួយចំនួនទៀត។

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំបានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមកគណៈ​កម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថៃ្ងព្រហស្បតិ៍ទី ៨ ខែធ្នូវេលាម៉ោង៨ ព្រឹក ដើម្បីបន្តសម័យប្រជុំរបស់ខ្លួនក្នុងការពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ទាំងនោះ។

កាលពីថ្ងៃទី​ ២៩ខែវិច្ឆិកាកន្លងទៅរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៤ រួមទាំងព្រាងចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ផងដែរ៕

ដោយ៖ឡាយ សាមាន

ads banner