២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១២ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ នៅកម្ពុជានៅថ្ងៃនេះ បានថយចុះចំនួន ៧ករណីមកវិញ បន្ទាប់ពីមាន ការកើនឡើងជាបន្តបន្ទាប់ជាប់គ្នាប៉ុន្មានថ្ងៃមកនេះ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងថ្មីកូវីដ១៩ មានចំនួន ១២ករណី ដែលកើតឡើងក្នុង រង្វង់សហគមន៍ទាំងអស់ ។

កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែល ដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃទី៧ ធ្នូ បានកើនដល់ចំនួន ១៥លាន ២៣ម៉ឺន ៤៧៧នាក់ ដែលស្មើនឹង ៩៥,១៩ ភាគរយ ៕

ads banner