អគ្គនាយកដ្ឋានពន្ធដារកម្ពុជាចុះហត្ថលេខាជាមួយយរដ្ឋបាលពន្ធដាកូរ៉េខាងត្បូង (Video Inside)
អគ្គនាយកដ្ឋានពន្ធដារកម្ពុជា និងរដ្ឋបាលសារពើពន្ធកូរ៉េ បានចុះអនុស្សរណៈយោគយល់គ្នា ដែលកិច្ចព្រមព្រៀងទ្វេភាគីនេះ ត្រូវគេរាយការណ៍ថានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ កិច្ចសហការគ្នារវាងប្រទេសទាំង២លើវិស័យពន្ធដា។ អនុស្សរណ:ដែលមានចំណុចសំខាន់ ចំនួនបួន ត្រូវបានចុះនៅថ្ងៃទី៦ ធ្នូ ឆ្នាំ២០២២ រវាងអគ្គនាយកដ្ឋានពន្ធដារកម្ពុជាលោក គង់ វិបុល និងលោក គីម ឆាងគី អគ្គនាយករដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ។
ចំណុចទាំង ៤គឺកិច្ចសហប្រតិបត្តិការបន្ថែមលើការអនុវត្តកិច្ចព្រមព្រៀង DTA), ការពង្រឹងការផ្លាស់ប្តូរ ព័ត៌មាន EoI, ការផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីពន្ធដារ GDT និងការរៀបចំសិក្ខាសាលាជាប្រចាំដោយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជួយឱ្យធុរជនកូរ៉េ ដែលប្រកបធុរកិច្ចនៅកម្ពុជា បង្កើនការយល់ដឹងអំពីកាតព្វកិច្ច និងអនុលោមភាពពន្ធ។
លោក គង់ វិបុល បានបញ្ជាក់ឱ្យដឹងដែរថា កម្ពុជានិងសាធារណរដ្ឋកូរ៉េ ធ្លាប់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង DTA ដោយជោគជ័យនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយកិច្ចព្រមព្រៀង នោះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ លោបញ្ជាក់ថា កិច្ចព្រមព្រៀងទ្វេភាគីនោះ បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់អ្នកជាប់ពន្ធ និងអ្នកវិនិយោគនៃប្រទេសទាំងពីរ។