ធនាគារពិភពលោកព្យាករណ៍ដំណើរការសេដ្ឋកិច្ចកម្ពុជា (Video Inside)
ធនាគារពិភពលោក World Bank បានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២នេះ នឹងមានក្នុងរង្វង់ ៤,៨ភាគរយ។ របាយការណ៍ថ្ងៃទី៧ ខែធ្នូនេះ បានសរសេរថាកំណើននេះ គឺផ្អែកលើការងើបឡើងវិញនៃសេដ្ឋកិច្ចដែលមានលក្ខណៈទូលំទូលាយជាងមុន។
ធនាគារពិភពលោកបន្តថា ការកើនឡើងនៃការនាំចេញ-ជាពិសេសសម្លៀកបំពាក់, ស្បែកជើង, ទំនិញធ្វើដំណើរ និងការផលិតកង់…ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និងការវិលត្រលប់មកវិញ នៃលំហូរវិនិយោគដោយផ្ទាល់បរទេស បានជួយទ្រទ្រង់ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅឆ្នាំ២០២២នេះ។
ទោះជាយ៉ាងណាក៏ដោយ ការព្យាណ៍សម្រាប់ឆ្នាំ២០២៣ ត្រូវបានបន្ទាបមកត្រឹម ៥,២ ភាគរយដោយសារតែ ទស្សនវិស័យសកលមិនសូវអំណោយផល។ របាយការណ៍ព្យាករណ៍ថា អតិផរណាត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ ៤,២ ភាគរយនៅ ឆ្នាំ២០២៣, និងបន្តធ្លាក់ចុះ៣,៨ភាគរយនៅក្នុងឆ្នាំ២០២៤ ខណៈភាពក្រីក្រត្រូវបានគេរំពឹងថានឹង ធ្លាក់ចុះ ដោយសារតែការស្តារសេដ្ឋកិច្ចដែលបានព្យាករណ៍ និងអតិផរណាកម្រិតមធ្យម៕