ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនឹងបិទបញ្ចប់ថ្ងៃទី៨ ធ្នូ (Video Inside)
អត្ថបទដោយ៖
Apsara Net
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មីនឹងត្រូវបញ្ចប់នៅថ្ងៃ៨ធ្នូនេះហើយ បន្ទាប់មានដំណើរការរយៈពេល៥០ថ្ងៃ។ សេចក្តីរាយការណ៍បានបង្ហាញថាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ពលរដ្ឋដែលបានមកចុះបញ្ជីឈ្មោះមានចំនួន ៩ពាន់២៩៣នាក់។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, រយៈពេល៤៩ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋដែលបានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះថ្មីមានចំនួន ៥៦ម៉ឺន ៥ពាន់៥៧នាក់ , អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបមានចំនួន ២៥ម៉ឺន៣ពាន់៣៦៧នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៥ម៉ឺន៩ពាន់៦៨៩នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុបចំនួន ១៧ម៉ឺន៣ពាន់ ២៤៣នាក់។