ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបបន្តផ្ញើសារស្វាគមន៍សម្តេចតេជោ ហ៊ុន សែន (Video Inside)
ពលរដ្ឋខ្មែរដែលរស់នៅក្នុងទ្វីបអឺរ៉ុប បានបន្តផ្ញើសារជាច្រើនមកថែមទៀតនៅថ្ងៃនេះ ដែលបញ្ជាក់ការស្វាគមន៍រង់ចាំទទួលសម្តេច ដែលនឹងអញ្ជើញដល់ទ្វីបបអឺរ៉ុបសប្តាហ៍ក្រោយនេះហើយ។
ពលរដ្ឋនិងនិស្សិតខ្មែរក្នុងប្រទេសបារាំង, ស្វីស, អូទ្រីស និងប្រទេសហុងគ្រី បានថ្លែងតាមសារសម្លេងនៅថ្ងៃនេះថា ការត្រៀមទៅទទួលស្វាមន៍សម្តេចតេជោ ហ៊ុន សែន នៅក្នុងក្រុងប្រុចសែល នៃប្រទេសបែលហ្ស៊ីក គឹជាការពេញចិត្ត, គ្មានការបង្ខិតបង្ខំ ឬការទិញទឹកចិត្តដូចអ្វីដែលក្រុមប្រឆាំងនៅក្រៅស្រុក តែងតែធ្វើការចោទប្រកាន់នោះឡើយ។
សម្តីបញ្ជាក់របស់ពលរដ្ឋខ្មែរដែលរស់នៅក្នុងទ្វីបអឺរ៉ុបជាបន្តបន្ទាប់នេះ បានធ្វើឡើងមុនពេល ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ដែលនឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី៤៥ប្រព្រឹត្តទៅរវាងពីថ្ងៃទី១៤ដល់១៥ ធ្នូ ក្នុងក្រុងប្រុចសែល នៃប្រទេសបែលហ្ស៊ីក។
យោងតាមកម្មវិធី, សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចាកចេញពីកម្ពុជានៅថ្ងៃទី១២ ធ្នូ។ អាស៊ាន និងអឺរ៉ុប បានក្លាយជាដៃគូសន្ទនានឹងគ្នាចាប់តាំងពីឆ្នាំ១៩៧៧។ សហភាពអឺរ៉ុបដែល រួមមាន២៧ប្រទេសជាមួយនឹងប្រជាជន៤៤៧លាននាក់ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងនយោបាយដ៏ទូលំទូលាយមួយរបស់ពិភពលោក។
ចំណែកអាស៊ានដែលមានប្រទេសចំនួន១០ ជាមួយនឹងពលរដ្ឋជាង៦៨៤លាននាក់ ក៏ជាមជ្ឈមណ្ឌលនៃភាពរីកចំរើនដំណើរការសេដ្ឋកិច្ច និងក៏ជាតំបន់ដែលរួមចំណែកដល់កត្តាស្ថិរភាព និងនយោបាយក្នុងតំបន់ក៏ដូចជាពិភពលោកផងដែរ។