ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអំពាវនាវដល់មន្ត្រី និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានធ្វើការអំពាវនាវដល់មន្រ្តី និង ព្រមទាំងប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនូវរាល់អំពើពុករលួយនិងព្រមជាមួយគ្នាម្នាក់ៗត្រូវប្រកាន់ខ្ជាប់នូវការគោរពច្បាប់ បទប្បញ្ញត្តិ វិន័យ ក្រមសីល ធម៌វិជ្ជាជីវៈ និងរស់នៅប្រកបដោយភាពស្អាតស្អំ។

ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ថ្លែងបែបនេះធ្វើឡើង ក្នុងពិធីអបអរសាទរទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ និងអបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងប្រធានប្តូរវេនស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន ឆ្នាំ ២០២២–២០២៣ អបអរសាទរ ២០ ឆ្នាំនៃការអនុម័តអនុសញ្ញអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ដែលបានរៀបចំឡើងនាថ្ងៃ ទី០៨ ខែធ្នូ ឆ្នាំ២០២២នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយក៏បានអំពាវនាវឱ្យមន្រ្តីរាជការ និងពលរដ្ឋប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ របស់ សម្តេចតេជោហ៊ុនសែន គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ មានអត្ថន័យមហាទូលំទូលាយ តែចូលជ្រៅក្នុងដួងចិត្តមន្ត្រីម្នាក់ៗយ៉ាងមានប្រសិទ្ធភាព ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)បានថ្លែងក្នុងពិធីនេះដែរថា៖កម្ពុជាបានចូលសមាជិកនៃអនុសញ្ញអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ហើយបានរួមកិច្ចសហការជាមួយប្រទេសដទៃទៀតក្នុងការលុបបំបាត់រាល់អំពើពុករលួយនៅក្នុងប្រទេសរបស់ខ្លួន។ តាមរយៈកិច្ចសហការជាមួយបណ្តាប្រទេសដទៃនេះដែរកម្ពុជាក៏បានបង្ហាញពីសកម្មភាពអនុវត្តនូវអនុសញ្ញាបានយ៉ាងខ្ជាប់ខ្ជួន និងបានក្លាយជាប្រទេសមួយទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយផងដែរ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner