ជនសង្ស័យរត់ពន្ធគ្រឿងញៀន ១៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារជាមួយទាហានថៃ នៅខេត្តឈៀងម៉ៃ

បាងកក៖ ប៉ូលិសក្នុងខេត្តឈៀងម៉ៃ បាននិយាយថា ជនសង្ស័យ រត់ពន្ធគ្រឿងញៀន ១៥នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ ប្រហារ មួយ បន្ទាប់ពីពួកគេត្រូវបានស្ទាក់ចាប់ដោយក្រុមការងារ Pha Muang។

ប៉ូលីសបាននិយាយថា ពួកគេជាផ្នែកមួយនៃក្រុមដែលមានគ្នា ៣០ នាក់ ដែលបានចូលប្រទេសថៃពីប្រទេសមីយ៉ាន់ម៉ា នៅតំបន់ដាច់ ស្រយាលនៃស្រុក Fang ភាគខាងជើងខេត្ត កាលពីថ្ងៃពុធ សប្តាហ៍នេះ។

ប៉ូលីសបាននិយាយថា សមាជិកនៃក្រុមការងារ Pha Muang បានមើលផ្លូវមួយក្នុង Doi Ang Khang ដែលប្រើដោយអ្នករត់ពន្ធ នៅពេលដែលពួកគេឃើញក្រុមនេះមកជិត។

ប៉ូលិសបាននិយាយថា ក្រុមអ្នករត់ពន្ធបានបើកការបាញ់ប្រហារ បន្ទាប់ពីសមាជិកនៃក្រុមការងារ ស្ទាក់ចាប់ពួកគេ៕
ប្រភពពី The Nation , ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner