យានយន្តល្មើសចំនួន ៤១២គ្រឿង ត្រូវបានត្រួតពិនិត្យ និង ផាកពិន័យ

ភ្នំពេញ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់ គោលដៅចំនួន ៩២គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យ ការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

តាមរយៈការត្រួតពិនិត្យនេះមានយានយន្តចូលគោលដៅចំនួន ៥០៥ គ្រឿង ម៉ូតូចំនួន ៤៥១ គ្រឿង ហើយាន រកឃើញយានយន្តល្មើស ចំនួន ៤១២ គ្រឿង មាន ម៉ូតូ ចំនួន ៣៧២ គ្រឿង ត្រូវ បាន ផាកពិន័យ ។

តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ ធ្នាប់សាធារណៈបានឱ្យដឹងទៀតថា រយៈពេល ៨ ថ្ងៃ ( ថ្ងៃ ទី ០១-០៨ ខែធ្នូ ) ការរឹតបន្ដឹងការអនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន ចំនួន ១៤.០២៩ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ២.៣០៧ គ្រឿង ម៉ូតូ មាន ចំនួន ២.០៤៥ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។

របាយការណ៍ ដដែល បាន វាយតម្លៃ រយៈពេល ៨ ថ្ងៃ នៃ ខែធ្នូ នេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ ប្រសើរ ទទួល បានការ គាំទ្រ ពិសេស អ្នក ប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ យ៉ាង ល្អ ប្រសើរ ។

សូមជម្រាបថា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាល អោយ មនុស្ស ស្លាប់ ចំនួន ៣ នាក់ របួសធ្ងន់ ចំនួន ៩ នាក់ ( ស្រី ១ នាក់ ) និង របួសស្រាល ចំនួន ៤ នាក់ ( ស្រី ១ នាក់ ) គឺកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ៩លើក៕
ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner