ការលក់យានយន្តរបស់ឥណ្ឌា កើនឡើង ២៦% នៅក្នុងខែវិច្ឆិកា ខណៈការលក់កង់បីច្រើនគួរឲ្យកត់សម្គាល់
អត្ថបទដោយ៖
លន់ សារ៉ាត
រដូវកាលពិធីបុណ្យ និងអាពាហ៍ពិពាហ៍ក្នុងប្រទេសឥណ្ឌាបានជួយជំរុញការលក់រាយយានយន្ត របស់ប្រទេសនេះ កើនឡើង ២៦% នៅក្នុងខែវិច្ឆិកា បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យពីស្ថាប័នឧស្សាហកម្មនៃសមាគមអ្នកចែកចាយយាន្តយន្ត (FADA) ។
ទិន្នន័យរបស់ FADA បានបង្ហាញថា ការលក់យាន្តកង់បីត្រូវបានកត់សម្គាល់ការកើនឡើងដ៏ធំបំផុត នៅក្នុងខែវិច្ឆិកា ដោយការលក់បានកើនឡើង ៨០ ភាគរយ បន្ទាប់មក គឺការលក់ត្រាក់ទ័រដែលបានកើនឡើង ៥៦.៨ ភាគរយ។ ការលក់រថយន្តដឹកជញ្ជូនទំនិញបានកើនឡើង ៣២,៨ ភាគរយ ប៉ុន្តែរថយន្តដឹកអ្នកដំណើរ មានកំណើនតិច។
ការលក់យានយន្ត ស្ថិតក្នុងចំណោមសូចនាករសំខាន់ៗ ដើម្បីវាយតម្លៃការប្រើប្រាស់ឯកជនរបស់ប្រទេសឥណ្ឌា ព្រោះមានទម្ងន់លើសពី ៥០ភាគរយ ក្នុងការគណនាកំណើនសេដ្ឋកិច្ច ៕ ប្រភពពី CNA, ដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ