នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មីទទួលជួបមន្ត្រីជាន់ខ្ពស់ថៃ ផ្តោតលើការពង្រឹងទំនាក់ទំនង និងបញ្ហាក្រុមបះបោរ ភាគខាងត្បូង ប្រទេសថៃ

ឧបនាយករដ្ឋមន្ត្រីថៃ Prawit Wongsuwan បានទៅបំពេញទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២ ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងកាត់បន្ថយភាពចលាចល នៅភាគខាងត្បូង ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទើបជាប់ឆ្នោតថ្មី គឺលោក Anwar Ibrahim ។

លោក Prawit ត្រូវបានអមដំណើរដោយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ Gen Chaichan Changmongkol និងមន្ត្រីជាន់ខ្ពស់។ លោក Prawit បានអបអរសាទរលោក Anwar ចំពោះការឈ្នះឆ្នោតរបស់គាត់កាលពីខែមុន។ ទន្ទឹមនឹងនោះ មន្ត្រីម៉ាឡេស៊ីបានប្តេជ្ញាចិត្តក្នុងការសម្របសម្រួលកិច្ចចរចាសន្តិភាពរវាងរដ្ឋាភិបាលថៃ និងក្រុម Barisan Revolusi Nasional ដែលជាក្រុមជំរុញឯករាជ្យសម្រាប់ខេត្តភាគខាងត្បូង ដែលភាគច្រើនជាជនជាតិឥស្លាមម៉ាឡេ របស់ប្រទេសថៃ។

កិច្ចចរចាសន្តិភាពត្រូវបានផ្អាក ក្នុងអំឡុងពេលបោះឆ្នោតរបស់ប្រទេសម៉ាឡេស៊ី ដែលត្រូវបានប្រកាស កាលពីថ្ងៃទី ១០ ខែតុលា ដែលបានធ្វើឡើង កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា។

ដំណើរទស្សនកិច្ចរបស់លោក Prawit បានធ្វើឡើងបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកជាលើកទីពីរ ក្នុងរយៈពេលមួយសប្តាហ៍នៅលើផ្លូវរថភ្លើងតភ្ជាប់ប្រទេសថៃ និងម៉ាឡេស៊ី។ វិស្វករផ្លូវដែករដ្ឋថៃ៣នាក់បានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអង្គារ នៅក្នុងស្រុក Sadao នៃខេត្ត Songkhla។ ពួកគេត្រូវបានសម្លាប់ ខណៈអាជ្ញាធរក៏កំពុងស៊ើបអង្កេតបំណែកនៃរថភ្លើងដែលបានក្រឡាប់ ដោយការបំផ្ទុះគ្រាប់បែក កាលពីថ្ងៃសៅរ៍សប្តាហ៍មុនដែរ។
ក្រុមបះបោរត្រូវបានគេជឿថា ជាអ្នកទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកទាំងពីរ៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner