ឆ្នាំសិក្សា ២០២២-២០២៣ ក្រសួងអប់រំនឹងបើកបវេសនកាលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣

ភ្នំពេញ៖ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ក្រសួងអប់រំនឹងធ្វើការបើកបវេសនកាលនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣និងវិស្សមកាលប្រព្រឹត្តទៅចំនួនពីរដងគឺវិស្សមកាលតូច(វ៉ាកងតូច)និងមហាវិស្សមកាល(វ៉ាកងធំ)។

បើយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំបានធ្វើការបញ្ជាក់ប្រាប់ដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈនូវ សកម្មភាពការងារសម្រាប់អនុវត្តក្នុងឆ្នាំសិក្សា២០២២-២០២៣ ដូចជា៖ ឆ្នាំសិក្សា ២០២២-២០២៣. ត្រូវចាប់ផ្ដើមដំណើរការនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ និងបញ្ចប់ទៅ វិញនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយត្រូវអនុវត្តដូចខាងក្រោម៖

ថ្ងៃបើកបវេសនកាលប្រព្រឹត្តទៅនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ និងវិស្សមកាលប្រព្រឹត្តទៅចំនួនពីរដងគឺ៖វិស្សមកាលតូច៖ ចាប់ពីថ្ងៃទី០៦ ខែមេសា ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មហាវិស្សមកាល ៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

ចំពោះថ្ងៃបើកបវេសនកាលជាផ្លូវការ ត្រូវតែប្រារព្ធនៅថ្ងៃទី០២ ខែ មករា ឆ្នាំ២០២៣ ដោយគ្រប់សាលារៀន ត្រូវរៀបចំចងបដា ពាក្យស្លោកអបអរសាទរថ្ងៃបវេសនកាល ឱ្យបានមុនថ្ងៃប្រារព្ធពិធី និងអញ្ជើញថ្នាក់ដឹកនាំ ឬ មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ការិយាល័យអប់រំ យុវជន និង កីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ, អាជ្ញាធរដែនដី, តំណាងសហគមន៍មាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស ចូលរួមសមស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា ដោយបិទផ្សាយបដាបញ្ជាក់ពីការចូលរៀនដោយឥត បង់ថ្លៃ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner