២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន២០ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ការឆ្លងថ្មីកូវីដ១៩មានចំនួន ២០ករណី ដែលកើនឡើងថែមទៀតចំនួន ៦ករណី បើប្រៀបធៀបនឹងចំនួនឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លងកូវីដ១៩ កាលពីម្សិលមិញមានចំនួន ១៤ករណី ដែលសកម្មភាពកម្រើកសាឡើងវិញនេះ គឺជាតួលេខកើនខ្ពស់គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងទាំង ១៩ករណីវេលា ២៤ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។
កម្ពុជានៅតែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែល ដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី៩ ធ្នូ បានកើនដល់ចំនួន ១៥លាន ២៣ម៉ឺន ១ពាន់ ៣៦៦នាក់ ដែលស្មើនឹង ៩៥,២០ភាគរយ ៕