រដ្ឋមន្ត្រីកសិកម្ម ស្នើសុំឲ្យជំនាញនៅតាម អង្គភាព និងមន្ទីររាជធានី ខេត្ត ធ្វើការឲ្យបានជិតស្និទ្ធជាមួយថ្នាក់ដឹកនាំក្រសួង ហើយត្រូវទទួលខុសត្រូវលើការងាររបស់ខ្លួន

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានស្នើសុំឲ្យជំនាញនៅតាម អង្គភាព និងមន្ទីររាជធានី ខេត្ត ធ្វើការឲ្យបានជិតស្និទ្ធជាមួយថ្នាក់ដឹកនាំក្រសួង ហើយត្រូវទទួលខុសត្រូវលើការងាររបស់ខ្លួន ជាពិសេសត្រូវតែមានសមត្ថភាពក្តាប់បាននូវព័ត៌មានទាំងអស់ មិនមែនរៀបចំរចនាសម្ព័ន្ធដើម្បីឲ្យតែមាននោះទេ គឺត្រូវតែធ្វើការងារឲ្យមានប្រសិទ្ធភាព និងទំនួលខុសត្រូវរៀងៗខ្លួន។

ការថ្លែងរបស់ ឯកឧត្តមរដ្ឋមន្ត្រីដូចនេះ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងពិធីប្រកាសចូលកាន់តំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដែលមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំមន្ទីរកសិកម្ម រាជធានី-ខេត្តទាំង២៥។

ឯកឧត្តម ឌិត ទីណា បានរំលេចជូនអង្គពិធីជ្រាបពីការកំណត់របៀបរបបការងារ និងបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សំដៅធានាការដឹកនាំរាល់កិច្ចការ និងសកម្មភាពរបស់ក្រសួងឲ្យមានសង្គតិភាព ជាពិសេសគឺថ្នាក់ដឹកនាំក្រសួងដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ពុំត្រូវបានអនុញ្ញាតឲ្យលូកដៃទៅលើកិច្ចការរបស់ជំនាញតាមអង្គភាព និងមន្ទីររាជធានី-ខេត្តឡើយ ប៉ុន្តែឯកឧត្តម លោកជំទាវ ដែលទទួលបន្ទុកអាចបន្ថែមយោបល់លើកិច្ចការរបស់ជំនាញជូនឯកឧត្តមរដ្ឋមន្ត្រី៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner