អាកាសយានដ្ឋានមួយនៅប្រទេសប៉េរូ ត្រូវបានបង្ខំឱ្យបិទដោយសារបាតុកម្ម
ប៉េរ៉ូ៖អាកាសយានដ្ឋានមួយនៅក្នុងប្រទេសប៉េរូត្រូវបានបិទ កាលពីថ្ងៃអាទិត្យកន្លងទៅនេះដែលបណ្តាលមកពីក្រុមតវ៉ានាំគ្នាប្រើអំពើហិង្សាសម្រុកចូលទៅក្នុងអាកាសយានដ្ឋាននិងបណ្តាលអោយមានមនុស្សពីរនាក់បានស្លាប់នៅកន្លែងកើតហេតុ។
បាតុកម្មបានផ្ទុះឡើងចាប់តាំងពីថ្ងៃពុធ ដោយក្រុមបាតុករបាន ចោទប្រកាន់ទៅលើប្រធានាធិបតី Pedro Castillo ពីបទ ប្រព្រឺត្ត អំពើពុលរលួយដោយ បង្កភាពអសន្តិសុខ រឿងអាស្រូវ និងព្រងើយកន្តើយទៅលើប្រជាជនក្រីក្រនៅក្នុងប្រទេស។ រូបភាពមួយចំនួនត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអោយឃើញថាមាន ផ្សែងហុយជាច្រើនចេញពីអាកាស យានដ្ឋាន Andahuaylas នៅភាគខាងត្បូងនៃប្រទេសប៉េរូ។
ស្ថាប័នអាកាសចរណ៍នៃក្រសួងដឹកជញ្ជូនប្រទេសប៉េរូ Corpac បានប្រាប់សារព័ត៌មានថា អាកាសយានដ្ឋានបានរងនូវផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរចាប់តាំងពីរសៀលថ្ងៃសៅរ៍ ដោយក្រុម បាតុករនាំគ្នាវាយប្រហារ បំផ្លិចបំផ្លាញរបស់របរនៅខាង ក្នុង ស្ថានីយ ដែលបង្កអោយមានភ្លើងឆេះយ៉ាងខ្លាំងចេញពីទីនោះ។
បុគ្គលិកអាកាសយានដ្ឋាន និងប៉ូលីសចំនួន ៥០នាក់ត្រូវបាន ឡោមព័ទ្ធនៅក្នុងស្ថានីយដោយក្រុមអ្នកតវ៉ា និងខ្លះទៀតត្រូវ បាន គេចាប់យកទៅធ្វើជាចំណាប់ខ្មាំង។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Cesar Cervantes បានលើកឡើង នៅក្នុងសេចក្តីរាយការណ៍ថា មានមនុស្សពីរនាក់បានស្លាប់ ដែលក្នុងនោះមានម្នាក់ជាក្មេងជំទង់ ។
លោកបានបន្ថែមទៀតថា ក្រុមប៉ូលីសនិងចាត់វិធានការ ខិតខំស្វែងរកពីមូលហេតុនៃការស្លាប់នេះ។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ គេសង្កេតឃើញមានមនុស្ស រាប់រយនាក់បានដើរដង្ហែរការតវ៉ាឆ្លងកាត់រដ្ឋធានី Lima ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានឱ្យដឹងថា កាលពី ថ្ងៃសៅរ៍នេះមានមនុស្សបីពាន់នាក់បានទៅតវ៉ានៅ Andahuaylas ដោយមានមនុស្សមួយចំនួនបានព្យាយាម សម្រុកចូលប៉ុស្តិ៍ប៉ូលីស។
អាជ្ញាធររាយការណ៍ថាយ៉ាងហោចណាស់អ្នកតវ៉ា ១៦នាក់និង មន្ត្រីប៉ូលីសបួននាក់បានរងរបួសនៅក្នុងការដង្ហែក្បួនតវ៉ានៅក្នុងទីក្រុងប៉េរូក្នុងសប្តាហ៍កន្លងទៅនេះ៕
ដោយ៖ ឡេង អារីតា
ប្រភពព័ត៍មាន៖
Peru protests: Andahuaylas airport forced to close in deadly unrest
Peru protests: Andahuaylas airport forced to close in deadly unrest – BBC News