នាយករដ្ឋមន្ត្រីវៀតណាមស្វែងរកការគាំទ្រពីប្រទេសហូឡង់ សម្រាប់ការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាហាណូយ

អាំស្ទឺដាម៖ នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានស្វែងរកការគាំទ្រពីប្រទេសហូឡង់ ក្នុងការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ នៅទីក្រុងហាណូយ ស្រដៀងទៅនឹង តំបន់បច្ចេកវិទ្យា Brainport Eindhoven នៅហូឡង់ ដើម្បីលើកកម្ពស់ការច្នៃប្រឌិត និងដំណោះស្រាយឆ្លាតវៃ ។

លោក Pham Minh Chinh បាននិយាយ នាថ្ងៃទី១២ ខែធ្នូថា “យើងកំពុងបង្កើតមជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិត និងភាពជាសហគ្រិននៅក្នុងប្រទេសរបស់យើង ហើយយើងចង់ឱ្យប្រទេសហូឡង់ជួយវៀតណាម ក្នុងការកសាង Brainport នៅទីក្រុងហាណូយ ស្រដៀងនឹង Eindhoven” ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសអឺរ៉ុប ។

សូមបញ្ជាក់ថា Brainport Eindhoven គឺជាតំបន់បច្ចេកវិទ្យាកំពូលមួយក្នុងប្រទេសហូឡង់ ដែលបានប្រែក្លាយពីកសិកម្ម ទៅជាបច្ចេកវិទ្យាខ្ពស់។ លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានអញ្ជើញ ដោយសហគ្រាសអឺរ៉ុប ឱ្យចូលរួមក្នុងគម្រោងនេះដែរ។

Brainport Eindhoven ត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ចំពេលមានវិបត្តិសេដ្ឋកិច្ចនៅប្រទេសហូឡង់ ជាមជ្ឈមណ្ឌលច្នៃប្រឌិតដ៏ឆ្លាតវៃ ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ និងដំណោះស្រាយកម្រិតខ្ពស់ ៕ ប្រភពពី VNExpress , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner