កិច្ចប្រជុំត្រួតពិនិត្យរថយន្តដែលស្នើសុំលើកលែងពន្ធនាំចូល ព្រមទាំងជម្រះបញ្ជីរថយន្តដែលខូចចាស់ទ្រុឌទ្រោមចេញពីបញ្ជីសារពើភណ្ឌ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរថយន្តដែលស្នើសុំលើកលែងពន្ធនាំចូល ព្រមទាំងជម្រះបញ្ជីរថយន្តដែលខូចចាស់ទ្រុឌទ្រោមចេញពីបញ្ជីសារពើភណ្ឌរបស់ក្រសួងមហាផ្ទៃ ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍ថា កិច្ចប្រជុំនេះរៀបចំឡើងតបតាមការស្នើសុំរបស់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្នុងការដកចេញរថយន្តមួយចំនួនចេញពីការលើកលែងពន្ធនាំចូល និងដើម្បីជម្រះបញ្ជីរថយន្តដែលខូចចាស់ទ្រុឌទ្រោមចេញពីបញ្ជីសារពើភណ្ឌ និងបញ្ជូនរថយន្តដែលយកពីស្ថាប័នតុលាការ បញ្ជូនទៅឱ្យតុលាការវិញ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍ណែនាំដល់អង្គភាពនីមួយៗត្រូវរៀបចំឯកសារនៃរថយន្តនីមួយឱ្យបានច្បាស់លាស់ ដោយឡែកការជម្រះបញ្ជីរថយន្តដែលខូចចាស់ទ្រុឌទ្រោមចេញពីបញ្ជីសារពើភណ្ឌ ឯកឧត្តមបានណែនាំ ឱ្យអង្គភាពនីមួយៗដែលមានចំនួនរថយន្តខូចខាតលែងប្រើប្រាស់ ត្រូវបញ្ជូនព័ត៌មានទៅកាន់អគ្គនាយកដ្ឋានភស្តុភារ និង ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យលទ្ធភាពក្នុងកាត់តួលេខរថយន្តទាំងនោះ ចេញពីក្នុងបញ្ជីភស្តុភារ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner