ម៉ាឡេស៊ីថា ត្រូវការដំណោះស្រាយរយៈពេលវែង ចំពោះបញ្ហាទឹកជំនន់ជាបន្ទាន់

គូឡាឡាំពួ៖ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ahmad Zahid Hamidi បាននិយាយ កាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ ២០២២ ថា វិធានការរយៈពេលវែង ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ រួមទាំងគម្រោងកាត់បន្ថយទឹកជំនន់រួម គួរតែត្រូវបានអនុវត្តភ្លាមៗ។

នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីលោកធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយមជ្ឈិម លោកឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានមានប្រសាសន៍ថា “ដំណោះស្រាយរយៈពេលវែងគឺចាំបាច់ជាបន្ទាន់ ដូច្នេះ មិនថា ភ្លៀងធ្លាក់ខ្លាំងយ៉ាងណា ទឹកជំនន់អាចគ្រប់គ្រងបានល្អ”។

លោកបានមានប្រសាសន៍ថា ទោះបីជារដ្ឋាភិបាលត្រូវបានគេប្រាប់ថា រឿងនេះនឹងពាក់ព័ន្ធនឹងការចំណាយដ៏ច្រើនក៏ដោយ ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងបែបនេះ នៅពេលដែលដំណោះស្រាយបែបនេះសម្រេចរួចរាល់ អាចធានាបាននូវការគ្រប់គ្រងទឹកជំនន់រយៈពេលវែងដ៏ល្អ រហូតដល់ឆ្នាំ២១០០។

ការចំណាយរួមមានទាំងគម្រោងកាត់បន្ថយទឹកជំនន់ ចំនួន ១៥ ពាន់លាន RM (៣.៤ ពាន់លានដុល្លារ) ដែលអនុវត្តដោយរដ្ឋាភិបាលមុន ក្រោមការដឹកនាំរបស់លោក Ismail Sabri Yaakob ។

លោក Ahmad Zahid ដែលក៏ជារដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងតំបន់ផងដែរនោះ បានបន្ថែមថា ដំណោះស្រាយរយៈពេលវែងគឺចាំបាច់ដើម្បីដោះស្រាយបញ្ហាទឹកនៅទ្រឹង បន្ទាប់ពីទឹកជំនន់៕ ប្រភពពី CNA , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner