សំពោច កលឿង ជាប្រភេទសត្វប្រែប្រួលពណ៌ទៅ តាមតំបន់ដែលវារស់នៅ

ភ្នំពេញ៖សំពោចកលឿង (ឈ្មោះអង់គ្លេស៖ Yellow-throated Marten ឈ្មោះវិទ្យាសាស្រ្ត(Martes flavigula)ហើយសត្វប្រភេទនេះតែងប្រែប្រួលពណ៌ទៅតាមតំបន់ធម្មជាតិដែលវារស់នៅតែប៉ុណ្ណោះ។

បើតាមក្នុងទំព័រហ្វេសប៊ុករបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានឱ្យ ដឹងថាសំពោចកលឿងមានរូបរាងប្រហាក់ប្រហែលនឹងសំពោចដែរ ប៉ុន្តែស្តើងទ្រវែងបន្តិច។

នៅក្នុងប្រទេសកម្ពុជា វាមានពណ៌ប្រែប្រួលទៅតាមតំបន់ ផ្សេងៗដែលវារស់នៅ ដូចជានៅភូមិភាគនិរតី។ ពួកវាមាន ដងខ្លួនស្ទើរទាំងមូលណព៌លឿង។ រីឯនៅភូមិភាគខាងកើត ពួកវាមានពណ៌លឿងតែនៅត្រង់ក និងពោះប៉ុណ្ណោះ ហើយ ដងខ្លួនមានពណ៌ត្នោត។

បើតាម សង្កេតគេឃើញថាជាទូទៅសត្វប្រភេទនេះ វាមាន ពណ៌លឿងជានិច្ច ទោះបីវារស់នៅទីកន្លែងផ្សេងៗគ្នាក៏ដោយ។ សត្វប្រភេទនេះអាចរស់នៅក្នុងទីជម្រកគ្រប់ប្រភេទ ប៉ុន្តែវាចូល ចិត្តរស់នៅក្នុងតំបន់ព្រៃស្រោងជាងគេ ហើយវាអាចឡើង ដើមឈើបានយ៉ាងលឿន។ ចំណីអាហាររបស់វាមានដូចជា កំប្រុក ស៊ុត ពស់ បង្គួយ កង្កែប សត្វល្អិត ផ្លែឈើ ឬទឹកឃ្មុំផង ដែរ។

សំពោចកលឿង ស្ថិតនៅក្នុងក្រុមប្រភេទមានដោយ បង្គួរ នៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជា ប្រភេទងាយរងគ្រោះថ្នាក់តិចតួច (LC)៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner