សភាអ៊ុយក្រែនអនុម័តច្បាប់សម្រាប់ការចរចាសមាជិកភាពជាមួយសហភាពអឺរ៉ុប

កៀវ៖ សភាអ៊ុយក្រែនបានអនុម័តច្បាប់ទាំងអស់ដែលចាំបាច់ សម្រាប់ការចាប់ផ្តើមកិច្ចចរចាសមាជិកភាពជាមួយសហភាពអឺរ៉ុប។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យសភាអ៊ុយក្រែន លោក Ruslan Stefanchuk ក្នុងថ្ងៃពុធទី១៤ ខែធ្នូ ឆ្នាំ២០២២។

លោក Stefanchuk ត្រូវបានសារព័ត៌មានសភាអ៊ុយក្រែនដកស្រង់សម្តីនិយាយថា សភាអ៊ុយក្រែនបានបំពេញផ្នែកនៃការងាររបស់ខ្លួន និងអនុម័តរាល់ប្រព័ន្ធច្បាប់ដែលចាំបាច់ ដើម្បីអនុវត្តអនុសាសន៍របស់គណៈកម្មការអឺរ៉ុប។

លោកថា ជាពិសេស អ៊ុយក្រែនថ្មីៗនេះទើបបានអនុម័តច្បាប់ ស្តីពីកំណែទម្រង់នៃតុលាការធម្មនុញ្ញ និងវិស័យតុលាការ ព្រមទាំងច្បាប់ស្តីពីប្រព័ន្ធផ្សព្វផ្សាយស្តីពីជនជាតិភាគតិច និងស្តីពីការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ជាដើម។

សូមរម្លឹកថា នៅថ្ងៃទី២៣ ខែមិថុនាកន្លងទៅ មេដឹកនាំសហភាពអឺរ៉ុបបានទទួលយកអ៊ុយក្រែនជាបេក្ខជនសម្រាប់សមាជិកភាពក្នុងប្លុកដ៏មានឥទ្ធិពលមួយនេះ។ ស្របពេលជាមួយគ្នានោះដែរ គណៈកម្មការអឺរ៉ុបបានដាក់ចេញនូវតម្រូវការចំនួន ៧ ដែលត្រូវតែបំពេញដោយប្រទេសអ៊ុយក្រែន សម្រាប់ការចាប់ផ្តើមកិច្ចចរចាចូលជាសមាជិកប្លុករបស់ខ្លួន៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner