ក្រសួងការងារបើកសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១

ភ្នំពេញ៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញបើកសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១ ក្រោមមូលបទ៖”ការធ្វើទំនើបកម្មអធិការកិច្ចការងារ តាមរយៈបដិវត្តកម្មបច្ចេកវិទ្យា នៅក្រោយជំងឺរាតត្បាតជាសាកល”។

ថ្លែងតាមរយៈប្រព័ន្ធវីដេអូនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នាទីស្តីការក្រសួងការងារ ឯកឧត្តម អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះ មន្រ្តីបង្គោលអធិការកិច្ចការងារអាស៊ាន និងមន្រ្តីបង្គោលសុវត្ថិភាព និងសុខភាពការងារអាស៊ាន ដែលបានសម្រេចគាំទ្រកម្ពុជា ក្នុងការជ្រើសរើសយកមូលបទដ៏មានសារ:សំខាន់នេះ ដោយមានអនុមូលបទ ចំនួន ២ មកធ្វើជាមូលដ្ឋានសម្រាប់ការពិភាក្សានៅក្នុងសន្និសីទលើកទី១១ គឺ ទី១-អធិការកិច្ច និងបច្ចេកវិទ្យាដែលជំរុញឱ្យមានការផ្លាស់ប្តូរសម្រាប់ការងារសមរម្យ និងទី២-អធិការកិច្ចការងារ នៅក្នុង ពិភពលោកក្រោយជំងឺរាតត្បាត។

ក្នុងសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១នេះដែរ មានគោលបំណងមិនត្រឹមតែដើម្បីចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍នៃប្រព័ន្ធអធិការកិច្ចការងារក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភាក្សាលើនវានុវត្តន៍ បញ្ហាប្រឈម និងយុទ្ធសាស្ត្រឆ្ពោះទៅរកការប្រើប្រាស់ប្រព័ន្ធអាយស៊ីធី (ICT) ក្នុងប្រព័ន្ធអធិការកិច្ចការងារផងដែរ ៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner