ម្អមស្រែ ប្រើបានទាំងម្ហូបអាហារ និងឱសថព្យាបាលរោគជំងឺ

ភ្នំពេញ៖ ម្អមស្រែ (Swam leaf) គឺជាបន្លែដែលមានក្លិនប្រហើរ មានឱជារស់ឆ្ងាញ់ពិសារ និងជាបន្លែពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរយូរលង់ណាស់មកហើយ។

តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖ម្អមស្រែ មានកម្ពស់១០-៣០ស.ម។ ស្លឹកឈមពីរៗ គ្មានទងរាងពងក្រពើ ១-៣x ០,៥-១ស.ម គែមស្លឹកមានធ្មេញរណាតិចៗ។ ផ្កា ២-១០ផ្តុំជាចង្កោមនៅចុងមែក ឬនៅគល់ស្លឹក មានទងស្តើងប្រវែង៣-៥ម.ម។ ត្របកផ្កាមានប្រវែង ៣ម.ម ជាប់គ្នានៅផ្នែកក្រោម មានរោមខ្លីៗ។ ស្រទាប់ផ្កាប្រវែង ១០-១៥ម.ម ចែកជា ២ផ្ទាំងពណ៌ក្រហមស្វាយមានរោម។
កេសរឈ្មោល ៤ផ្តុំគ្នា ២លើ ២ក្រោម ផ្លែរាងមូលទ្រវែង។ គ្រាប់ច្រើនរាងជ្រុង ពណ៌ត្នោត។ មែកស្លឹកមានក្លិនហាងឆួលលាយក្រអូបតិចៗ។ បន្តពូជដោយគ្រាប់ ដុះនៅលើដីសើមដែលមានទឹករាក់។

ការប្រើប្រាស់បានជាគ្រឿងទេស ឱសថ៖

  • គ្រឿងទេស បង្កើនក្លិនឈ្ងុយក្នុងម្ហូប សម្លម្ជូរ និងស៊ុប។
  • ឱសថ ព្យាលបាលក្អកមាន់ គ្រុន កើតបូសជាដើម៕ ដោយ៖ ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner