ក្រុមព្រឹក្សាខេត្តកែប រៀបចំកិច្ចប្រជុំសមញ្ញ លើកទី ៤២ អាណត្តិទី៣

កែប៖ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប បានអញ្ចេីញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ ក្រុម ប្រឹក្សា ខេត្ត កែប អាណត្តិទី៣ ដោយមានការអញ្ចេីញចូលរួមពីសំណាក់ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត នារសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំក្រុមព្រឹក្សារខេត្តកែប ។

ឯកឧត្តម សំ សារីន បានលេីកយកនូវរបៀបវារៈចំនួន០៥ ដើម្បីដាក់ជូនអង្គប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័ត ៖
១- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃអង្គារ ៧រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២
២-របាយការណ៍វឌ្ឍនភាពរបស់គណ:កម្មាធិការ នានារបស់ក្រុមប្រឹក្សាខេត្ត៖

  • គណៈកម្មាធិការ លទ្ធកម្ម
  • គណ:កម្មការសុរិយោដីខេត្ត
  • គណៈកម្មាធិការ ពិគ្រោះ យោបល់ កិច្ចការ ស្ត្រី និងកុមារ
  • របាយការណ៍ប្រចាំខែរបស់ការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលខេត្ត
    ៣- សេចក្ដីព្រាងរបាយការណ៍ ស្ដី ពី សកម្មភាព សំខាន់ ៗ ដែលបានអនុវត្តន៍ដោយ គណៈអភិបាល ខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលេីកទី៤១ ដល់កិច្ចប្រជុំសាមញ្ញលេីកទី៤២ របស់ ក្រុម ប្រឹក្សា ខេត្ត
    ៤- ពិនិត្យ ពិភាក្សា និងអនុម័តលេីសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកាឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារខែ បន្ទាប់ របស់រដ្ឋបាលខេត្ត
    ៥- បញ្ហាផ្សេងៗ ៕ Sila Sarin
ads banner