សម្តេចតេជោ ហ៊ុន សែន អញ្ជើញត្រឡប់មកដល់មាតុភូមិប្រកបដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មការងារប្រកបដោយជោគជ័យខ្ពស់នៅអឺរ៉ុប

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញត្រឡប់មកដល់មាតុភូមិវិញប្រកបដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់បេសកកម្មការងារប្រកបដោយជោគជ័យខ្ពស់នៅសហភាពអឺរ៉ុប ។

សូមរំលឹកថា បេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន ទាំងក្នុងឋានៈជានាយករដ្ឋមន្ត្រី និងឋានៈជាប្រធានអាស៊ាន នៅតំបន់អឺរ៉ុបរយៈពេលប្រមាណជា ៤ថ្ងៃ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបាននាំមកនូវកិត្តិយសធំធេងសម្រាប់ប្រជាជាតិកម្ពុជាផងដែរ ។

ក្នុងឋានៈជាមេដឹកនាំដែលបានបញ្ចប់ភ្លើងសង្គ្រាមរ៉ាំរ៉ៃ សម្តេចតេជោ ហ៊ុន សែន បានផ្តល់វិភាគទានជាច្រើនក្នុងស្វះស្វែងរកសុខសន្តិភាពជូនសហភាពអឺរ៉ុប ជាពិសេសការរកនូវគន្លឹះដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានផ្តល់តម្លៃយ៉ាងធំធេងពីប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប, ប្រធានាធិបតីបារាំង អធិការបតីអាល្លឺម៉ង់ និងនាយករដ្ឋមន្ត្រីហ្វាំងឡង់ជាដើម ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner