លោក ចូ បៃដិន ទទួលស្គាល់ថា មានការកើនឡើងករណីឆ្លងជំងឺកូវីដ-១៩នៅសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានទទួលស្គាល់ថា ករណីឆ្លងជំងឺកូវីដ១៩កំពុងកើនឡើងខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក។

ការលើកឡើងបែបនេះរបស់លោក បៃដិន នៅលើបណ្តាញសង្គម Twitter បានកើតមានឡើងខណៈពេលដែលក្រុមគ្រួសារអាមេរិកកំពុងជួបជុំគ្នាសម្រាប់ថ្ងៃឈប់សម្រាក។ ទន្ទឹមគ្នា មន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក បៃដិន បានប្រាប់អ្នកយកព័ត៌មានក្នុងថ្ងៃពុធសប្តាហ៍នេះថា យើងកំពុងមើលឃើញករណីឆ្លងជំងឺកូវីដ១៩កើនឡើង នៅក្នុងផ្នែកខ្លះនៃប្រទេស បន្ទាប់ពីពិធីបុណ្យ Thanksgiving។

មន្ត្រីរូបនេះបន្តថា យើងដឹងថា មេរោគឆ្លងនឹងរីករាលដាលកាន់តែលឿន និងងាយស្រួលបំផុត នៅពេលដែលមនុស្សប្រមូលផ្តុំគ្នាក្នុងផ្ទះសម្រាប់រដូវវិស្សមកាលនារដូវរងា។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា ជាមធ្យមរយៈពេល៧ថ្ងៃនៃករណីឆ្លងជំងឺកូវីដ១៩ថ្មីៗប្រចាំសប្តាហ៍ បានកើនឡើងដល់ជាង៦៥,០០០ករណីកាលពីសប្តាហ៍មុន ដែលកើនឡើងជិត៥០ភាគរយ បើធៀបនឹងសប្តាហ៍កន្លងទៅ។

ទិន្នន័យរបស់ CDC បានបង្ហាញថា មានករណីឆ្លងជាង៩៩លានករណីនៃជំងឺកូវីដ១៩ និងស្លាប់១.០៨លាននាក់ត្រូវបានរាយការណ៍នៅទូទាំងសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។ បន្ថែមពីលើជំងឺកូវីដ១៩ មេរោគឆ្លងពីរផ្សេងទៀត រួមមានជំងឺគ្រុនផ្តាសាយ និងវីរុសផ្លូវដង្ហើម (RSV) ក៏កំពុងរីករាលដាលពាសពេញសហរដ្ឋអាមេរិកផងដែរ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner