លោក ស៊ឹម ចាន់គិរីរ័ត្ន៖ រកជំនួយឱ្យបាន មុននឹងបង្កើតអាជីវម្ម
ភ្នំពេញ៖ជាបេក្ខភាពមួយរូបក្នុងកម្មវិធី បុគ្គលល្អឯក របស់ក្រុមហ៊ុន ស្រាបៀរ ABC លោក ស៊ឹម ចាន់គីរីរ័ត្ន មានបទពិសោធជាង១៧ឆ្នាំ ខាងផ្នែកយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ ហើយក៏ជាពន្លកសហគ្រិន មួយរូប។ បច្ចុប្បន្នលោកជាអគ្គនាយកប្រតិបត្តិ និងស្ថាបនិកធុរកិច្ច បង្កើតថ្មីបែបបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech startup) ដែលធ្លាប់ ទទួល បានរង្វាន់កន្លងមកគឺ BanhJi (បញ្ជី)។
លោកជាអ្នកគាំទ្រប្តូរផ្តាច់មួយរូបដល់សហគ្រិនភាព ហើយលោក បម្រើការងារជាអនុប្រធាននៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាក្រុមប្រឹក្សាឧស្សាហកម្មផ្សេងទៀតផងដែរ។
ចំពោះកម្មវិធី បុគ្គលល្អឯក របស់ក្រុមហ៊ុន ABC លោកយល់ថា កម្មវិធីនេះជាកម្មវិធីល្អដែលផ្ដល់ថ្នាលមួយសម្រាប់សហគ្រិនបានចែករំលែកបទពិសោធជីវិត ក៏ដូចជាសហគ្រិនភាពមានទាំងរឿង ជោគជ័យ មានទាំងបរាជ័យ និងបង្ហាញមេរៀនមិនល្អដែលមិនចង់ ឱ្យ អ្នកជំនាន់ក្រោយធ្វើតាមកំហុសដដែលៗ ហើយក៏បង្ហាញ ចំណុចណាមួយដែលធ្វើឱ្យយុវជនឈានទៅរកការសម្រេចគោលបំណងគាត់បានលឿន។
លោក ស៊ឹម ចាន់គីរីរ័ត្ន បានបន្តថា ៖ «ចំណុចល្អមួយទៀត របស់ កម្មវិធីបុគ្គលល្អឯក គឺមិនមែនជារឿងប្រកួតប្រជែង។ អ៊ីចឹងវា ជារឿងដែលយើងអត់មានសម្ភាធ ហើយបានមកអង្គុយ ជជែក ជាមួយគ្នា គឺជារឿងល្អ»។
ទាក់ទិននឹងការបង្កើតក្រុមហ៊ុនខ្លួនឯង លោកបានប្រាប់ថា ៖ «ខ្ញុំបង្កើតក្រុមហ៊ុនខ្លួនឯងដំបូងក្នុងឆ្នាំ២០១២ ជាក្រុមហ៊ុនផ្ដល់ការ ប្រឹក្សាគណនេយ្យនិងហិរញ្ញវត្ថុ។ ឆ្នាំ២០១៣ ខ្ញុំបញ្ចុះបញ្ចូល សហគ្រិនដូចគ្នាឱ្យវិនិយោគជាមួយនឹងខ្ញុំ។ អ៊ីចឹងយើងចាប់ ផ្ដើមសិក្សាពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៦ ទើបគំរូចេញជា រូបរាង។ ប៉ុន្តែគំរូនេះវាខុសនឹងអ្វីដែលខ្ញុំបានគិតកាលពីឆ្នាំមុនទេ គឺវានៅដដែល ប្រើប្រាស់ទិន្នន័យហិរញ្ញវត្ថុសម្រាប់ជួយឱ្យ សហគ្រាសអាចទទួលបានហិរញ្ញប្បទានដោយមិនមានទ្រព្យបញ្ចាំ»។
ចំណុចដែលធ្វើឱ្យលោកចាប់អារម្មណ៍ពីការងារនេះលោកថា ៖ «ពេល យើងធ្វើ យើងឃើញពីតម្រូវការ យើងឃើញពីបញ្ហារបស់ សហគ្រាសធុនតូច ធម្យម។ អ៊ីចឹងក្នុងនាមខ្ញុំជាគណនេយ្យករ តើយើងអាចប្រើទិន្នន័យហិរញ្ញវត្ថុ ដើម្បីជួយឱ្យសហគ្រាសអាច ទទួលបានហិរញ្ញប្បទានឬអត់។ នេះហើយជាដំណោះស្រាយ និងជាកត្តាដែលជំរុញឱ្យខ្ញុំចាប់ផ្ដើមអាជីវកម្មមួយនេះ»។
លោក ស៊ឹម ចាន់គីរីរ័ត្ន បន្តថា៖ «ខ្ញុំមានក្រុមហ៊ុនផ្ដល់ប្រឹក្សា ហិរញ្ញវត្ថុ ទៅលើយុទ្ធសាស្ត្រ ក្រុមហ៊ុនធំៗក្នុងស្រុកជា អតិថិជនរបស់ខ្ញុំ។ ខ្ញុំជាទីប្រឹក្សាឱ្យក្រុមហ៊ុនទាំងអស់ហ្នឹង។ អ៊ីចឹងពេលដែលខ្ញុំចាប់ផ្ដើមអាជីវកម្មខ្លួនឯង ខ្ញុំមានគំនិតតាំង ពីមុនមកហើយ។ ខ្ញុំយល់ថាអាហ្នឹងគឺត្រូវ។ អ៊ីចឹងដំណោះ ស្រាយដំបូងរបស់ខ្ញុំគឺឱ្យកម្មវិធី (Software) ដោយឥតគិតថ្លៃ ហើយគំនិតរបស់ខ្ញុំគឺបង្កើនអតិថិជនឱ្យបានលឿន ច្រើន ធំ ហើយអាចធ្វើការជាមួយធនាគារបានចំណូលលឿន»។
ស្ទើរគ្រប់ឱកាស ឬការងារតែងតែមានបញ្ហ ចំណែកលោក ស៊ឹម ចាន់គីរីរ័ត្ន ក៏មានបញ្ហាប្រឈមដូចអ្នកផ្សេងដែរ លោកបញ្ជាក់ថា បញ្ហាប្រឈមសម្រាប់លោកគឺលោកចចែស មិនព្រមកែ។ ចាប់ពីឆ្នាំ២០១៦ ដល់ ២០១៨ ជាពេលវេលាដែលខ្ញុំប្រើ យុទ្ធសាស្ត្រ មួយហ្នឹង ហើយជាយុទ្ធសាស្ត្រដែលបរាជ័យ បើ លោកមិនចចេស ស្ដាប់គេ និងបត់បែនលឿន មិនសូវខាតអស់ ច្រើនដល់រាប់សែនដុល្លារនោះទេ។
លោកបានប្រាប់ថា ៖ «បញ្ហាមួយដែលចចែសគិតថាខ្លួន ឯង ចេះច្រើន គិតថាខ្លួនឯងជាអ្នកផ្ដល់យុទ្ធសាស្ត្រឱ្យគេ ហេតុអ្វីខ្លួន ឯងត្រូវបង្កើតឱ្យមានបញ្ហានេះឡើង។ នេះជាបញ្ហាសំខាន់របស់ខ្ញុំ ហើយបើខ្ញុំបត់បែនបានលឿន ទទួលយកគំនិតអ្នកដទៃ ឬអ្នក នៅជុំវិញខ្លួន ក៏ដូចជាដឹងពីទំនោរទីផ្សារឱ្យបានច្បាស់ ប្រាកដជាអត់ជួបបញ្ហា ហើយអាជីវម្មអាចមានលទ្ធផ្សេងពីនេះ»។
លោក ស៊ឹម ចាន់គិរីរ័ត្ន បានផ្ដាំផ្ញើថា ៖ «មុននឹងឈានចូល ត្រូវសួរ ខ្លួនឯងថាបានត្រៀមចិត្តហើយឬនៅ ហើយត្រៀមហិរញ្ញវត្ថុខ្លួនឯង ហើយឬនៅ?។ យើងលើកទឹកចិត្តបើស្រឡាញ់ ចូល! តែត្រូវ សិក្សា ឱ្យបានច្បាស់ ហើយរកជំនួយ ហើយឥឡូវប្រទេសយើង ក៏មានជំនួយច្រើន។ ជំនួយជាបច្ចេកទេស។ ជំនួយជាស្មារតី ។ជំនួយជាហិរញ្ញវត្ថុ រកឱ្យបានមុននឹងឈានចូល»។
លោកបន្តថា ៖ «ព្រោះថាបើយើងចូលហើយមិនមែនថា ដក មិន បានទេ តែចរិតជាសហគ្រិនតែងតែចង់រុញ និងឈ្មូសឈ្មុល ទៅ ខាងមុខ ប៉ុន្តែកុំចូលធ្វើដោយគ្រាន់តែដាក់ឈ្មោះថា ខ្ញុំជា អគ្គនាយក ក្រុមហ៊ុន។ មួយទៀត បើអាចធ្វើការយកបទពិសោធ សិន ហើយសិក្សាឱ្យបានច្បាស់មុននឹងឈានចូលទៅ ដោះស្រាយ បញ្ហានៅក្នុងនាមជាសហគ្រិន»។
សូមបញ្ជាក់ថា លោក ស៊ឹម ចាន់គិរីរ័ត្ន ជាបេក្ខជនមួយរូបមាន ឈ្មោះក្នុងបញ្ជីកម្មវិធី «បុគ្គលល្អឯក» ដែលនេះជាកម្មវិធីមួយ បង្កើត ឡើងដើម្បីកោតសរសើរចំពោះបុគ្គលដែលក្លាហាន ខ្លាំង មានភាពជឿជាក់ និងមានសមត្ថភាពឈោងចាប់ក្តីសុបិនរបស់ ខ្លួនដោយជោគជ័យ។
កម្មវិធីនេះក៏ជាការបំផុសគំនិតយុវជនជំនាន់ថ្មី ដើម្បីឱ្យពួកគាត់ ទទួលបានបទពិសោធថ្មី ចំណេះដឹង និងភាពប៉ិនប្រសប់ឱ្យក្លាយ ជាបុគ្គលល្អឯកនាពេលខាងមុខ៕
ដោយ៖ហួន ស៊ីឡូន