ការងារស្ម័គ្រចិត្ត នាំឱ្យយុវជនម្នាក់សម្រេចក្ដីស្រមៃ ក្លាយជា បុគ្គលិកផ្នែករូបថតនៅអាជ្ញាធរជាតិអប្សារា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ការងារស្ម័គ្រចិត្តជាការងារមួយដែលលំបាកគ្មាន ប្រាក់ កម្រៃ ដែលយុវជនជាច្រើនរារែកទទួលការងារនេះ ប៉ុន្តែយុវជន ដែលជោគជ័យជាច្រើនរូបសុទ្ធតែឆ្លងកាត់ព្យុះភ្លៀងក្នុងនាមជាអ្នកស្ម័គ្រចិត្ត។

លោក រដ្ឋ ផល្លីន ( RATH PHALLIN) ឆ្នាំនេះមានអាយុ២៨ឆ្នាំ ហើយ។លោកបានអភិវឌ្ឍស្នាដៃនិងសមត្ថភាពថតរូបពីអ្នកថត រូបស្ម័គ្រចិត្តម្នាក់រហូតក្លាយ អ្នកថតរូបបម្រើនៅអាជ្ញាធរ ជាតិ អប្សារា។

លោក រ័ត្ន ផល្លីន ឱ្យដឹងថាខ្លួន ខ្លួនការងារធ្វើដល់សព្វថ្ងៃដោយ សារតែធ្វើការងារស្ម័គ្រចិត្ត។លោកស្ម័គ្រចិត្តធ្វើអ្នកថតរូបឱ្យ វេទិកានិងព្រឹត្តិការណ៍សង្គមនានា រហូតមានស្នាដៃគួរជាទី ទុកចិត្តនិងសមត្ថភាពគ្រប់គ្រាន់ទទួលបានការងារធ្វើសមរម្យ សមដូចចិត្តប្រាថ្នា។

លោករ័ត្នផល្លីននិយាយ៖« ខ្ញុំចាប់ផ្ដើមថតរូបឆ្នាំ២០១៨។ ខ្ញុំចាប់ផ្ដើមអាជីពថតរូបនេះ ព្រោះជាការស្រឡាញ់បើ ទោះ បីជាការចាប់ផ្ដើមដំបូងមិនទទួលបានប្រាក់កម្រៃ ប៉ុន្តែរូបភាព ដែលខ្ញុំបានថតអាចធ្វើខ្ញុំញញឹម រហូតមកដល់ពេលនេះខ្ញុំទទួល បានប្រាក់កម្រៃបន្តិចបន្តួចពីការថតរូប»។

ផល្លីនជាតួអង្គសំខាន់ម្នាក់ដែលមិនអាចខ្វះបាន ដោយបានថតផ្តិត នូវសកម្មភាពជាច្រើនក្នុងព្រឹត្តិការណ៍សង្គមនានានៅខេត្តបាត់ដំបង និងសៀមរាប។

លោកធ្លាប់ធ្វើជាអ្នកស្ម័គ្រចិត្តថតរូបក្នុងព្រឹត្តិការណ៍ សម្ដែងសៀក ដែលយូរជាងគេរបស់ហ្វារពន្លឺសិល្បះដែលទើបតែទទួលបានការបំបែកកំណត់ត្រាពិភពលោកព្រឹត្តិការណ៍ជំនោរ-Art ២០១៩និង ២០២២ ព្រឹត្តិការណ៍បាខែម ព្រឹត្តការណ៍រស់បាត់ដំបង ព្រឹត្តិការណ៍ ទីនេះទីនោះរបស់ហ្វារពន្លឺសិល្បៈ ព្រមទាំងថតរូបទេសភាព ជាច្រើន ទៀតពិសេសតំបន់ប្រាសាទនានាដើម្បីផ្សព្វផ្សាយ ពី ទេសចរណ៍។

ផល្លីនប្រាប់ថា បើទោះជាខ្លួនមានការងារធ្វើនិងប្រាក់ខែមួយ ចំនួន ពីជំនាញថតរូបទៅហើយក្ដីប៉ុន្តែរូបគាត់នៅចង់បានចំណេះជំនាញបន្ថែមទៀត។

លោក ផល្លីន បញ្ជាក់៖«ខ្ញុំពិតជាចង់រៀនសូត្រជំនាញនេះ បន្ថែម ណាស់បង ដើម្បីឈោងចាប់ក្ដីស្រមៃក្លាយជាអ្នក ថតរូបដ៏ពូកែ ម្នាក់ទៅថ្ងៃមុខ។បើមានឱកាសខ្ញុំនឹងអភិវឌ្ឍជំនាញថតនេះឱ្ កាន់តែប្រសើរនិងស៊ីជម្រៅទៀត»។

ទោះជាយ៉ាងណាយុវជនរ័ត្នផល្លីន ចង់ឱ្យបណ្ដាក្រុមហ៊ុនឯកជន និងពលរដ្ឋខ្មែរឱ្យតម្លៃលើរូបថត ដោយឈរលើស្មារតីគោរពកម្ម សិទ្ធិបញ្ញានិងគោរពស្នាដៃអ្នកថតរូប។

លោក រ័ត្ន ផល្លីន៖«ទៅថ្ងៃអនាគតខ្ញុំចង់ឃើញប្រជាពលរដ្ឋ យើង ចូលរួមនិងផ្ដល់តម្លៃដល់សិល្បៈក្នុងស្រុក ជាពិសេសគឺ គោរព ស្នាដៃអ្នកដែលខំផលិត សម្រាប់ខ្ញុំមានសំណូមពរតូចមួយ ពេលចង់ប្រើរូបភាពដែលខ្ញុំបានដាក់ជាសាធារណៈហើយ គឺខ្ញុំផ្ដល់សិទ្ធិឱ្យប្រើប្រាស់បន្ត ប៉ុន្តែសូមកុំ crop logo ខ្ញុំចេញ អីព្រោះទម្រាំបានរូបមួយសន្លឹកៗគឺមិនងាយស្រួលទេ»៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner