ផ្ទុះរថយន្តដឹកប្រេងក្នុងផ្លូវរូងក្រោមដី នៅប្រទេសអាហ្វហ្គានីស្ថាន ស្លាប់មនុស្សយ៉ាងតិច ១៩នាក់

កាប៊ូល៖ រថយន្តដឹកប្រេងមួយគ្រឿងបានផ្ទុះ នៅក្នុងផ្លូវរូងក្រោមដីមួយនៅភាគខាងជើងនៃរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៩នាក់បានស្លាប់ និង ៣២នាក់បានរងរបួស នេះបើតាមការមន្ត្រីអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យម្សិលមិញ ។

ផ្លូវរូងក្រោមដីនេះត្រូវបានសាងសង់ឡើងដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៦០ តភ្ជាប់ដ៏សំខាន់រវាងភាគខាងជើង និងខាងត្បូងរបស់ប្រទេស។ អ្នកនាំពាក្យខេត្ត Parwan លោក Saeed Himmatullah Shamim បាននិយាយថា ការផ្ទុះផ្លូវរូងក្រោមដីដែលបានកើតឡើង កាលពីយប់ថ្ងៃសៅរ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩នាក់ រួមទាំងស្ត្រី និងកុមារផងដែរ ខណៈអ្នកនៅរស់រានមានជីវិតនៅតែជាប់នៅក្រោមគំនរបាក់បែក ហើយចំនួនអ្នកស្លាប់និងរបួសអាចកើនឡើង ។

ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងពីមូលហេតុនៃឧបទ្ទវហេតុ ដែលកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់នេះនោះទេ។ អ្នកនាំពាក្យក្រសួងសាធារណការ បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ភ្លើងបានរលត់ទៅវិញហើយ ហើយថាក្រុមការងារជួយសង្គ្រោះកំពុងធ្វើការបោសសម្អាតផ្លូវរូងក្រោមដីនៅឡើយ៕ ប្រភពពី AFP, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner