ថៃ និងឡាវសហការតាមសង្គ្រោះកូនសត្វខ្លារត់ពន្ធចំនួន ៣០ក្បាលទៀត
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ ប្រទេសថៃបានសហការជាមួយប្រទេសឡាវ ដើម្បីជួយស្វែងរកកូនខ្លា ចំនួន ៣០ក្បាលទៀតដែលគេជឿថា ត្រូវបានជួញដូរឆ្លងកាត់ព្រំដែន។ ប្រទេសថៃថា ប្រទេសឡាវបានជួយសង្រ្គោះកូនខ្លាចំនួនបួនក្បាល កាលពីខែមុន។
លោក Chaiwat Limlikit-aksorn ប្រធានការិយាល័យរដ្ឋបាលតំបន់អភិរក្សឧទ្យានជាតិ៩ នៅខេត្ត Ubon Ratchathani បាននិយាយកាលពីថ្ងៃអាទិត្យថា ការិយាល័យរបស់លោក និងសមភាគីឡាវកំពុងធ្វើការ ដើម្បីតាមដានការនាំចេញកូនសត្វខ្លាទាំងនេះ៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ