សិក្ខាសាលាផ្សព្វផ្សាយ និងបញ្ជ្រៀបការយល់ដឹង ពីគ្រឿង ញៀន អេដស៍ និងគ្រោះមហន្តរាយនៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ គ្រឿងញៀន និងជំងឺអេដស៍ ជាបញ្ហាដែល យើង ត្រូវរួម គ្នាទប់ស្កាត់ ហើយប្រសិនបើគ្មានការចូលរួមទេនោះ យើងនឹងមិនអាចទទួលបានជោគជ័យ ។នេះជាប្រសាសន៍ របស់ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្នុងសិក្ខាសាលា ផ្សព្វ ផ្សាយ និងបញ្ជ្រៀបការយល់ដឹងពីគ្រឿងញៀន អេដស៍ និងគ្រោះមហន្តរាយ ជូនដល់មន្ត្រីមន្ទីរបរិស្ថាន និង មន្ត្រី ឧទ្យានុរក្ស ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
![](https://asset.ams.com.kh/central/media/2022/12/photo_2022-12-20_17-48-48-3-1024x768.jpg)
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថាមន្ត្រីបរិស្ថានមន្ត្រីឧទ្យានុរក្សមានតួនាទីសំខាន់ក្នុងការចូលរួមជួយតាមរយៈការបង្ការអប់រំផ្សព្វផ្សាយតាមបណ្តាញសង្គម លើក ជាបដាទិសស្លោក នៅតំបន់សហគមន៍ទេសចរណ៍ តំបន់ ការពារ ធម្មជាតិ ។ទាំងនេះគឺជាការចូលរួមចំណែកយ៉ាង ធំធេង ក្នុងការលុបបំបាត់ ទប់ស្កាត់ការហូរចូលការប្រើប្រាស់នូវ សារធាតុ ញៀន ខុសច្បាប់ និងបញ្ចប់ការឆ្លងរាលដាល នូវជំងឺ អេដស៍ផងដែរ ។
![](https://asset.ams.com.kh/central/media/2022/12/photo_2022-12-20_17-48-48-4-1024x768.jpg)
ឯកឧត្តមសង្កត់ធ្ងន់ថាមន្ត្រីបរិស្ថាន ឬឧទ្យានុរក្ស ដែលបានធ្វើ សច្ចា ប្រណិធានរួចរាល់គឺជានគរបាល យុត្តិធម៌ ក៏មានសិទ្ធិក្នុង ការចាប់ឃាត់ខ្លួន បុគ្គលឬ ឧក្រិដ្ឋជនគ្រឿងញៀន ដែលបាន លួចលាក់ ចរាចរណ៍ ជួញដូរគ្រឿងញៀនខុស ច្បាប់នៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន រួចកសាងសំណុំរឿងបញ្ជូនទៅ មន្ទីរប្រឆាំងគ្រឿងញៀនដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់ ៕ដោយ៖ដេង ម៉ាវិន
![](https://asset.ams.com.kh/central/media/2022/12/photo_2022-12-20_17-48-48-5-1024x768.jpg)
![](https://asset.ams.com.kh/central/media/2022/12/photo_2022-12-20_17-48-49-1024x768.jpg)
![](https://asset.ams.com.kh/central/media/2022/12/photo_2022-12-20_17-48-48-1024x768.jpg)