ក្រុមកា៩០ ទទួលអំណោយរបស់មេបញ្ជាការកងទ័ពជើងគោក (Video Inside)

ក្រុមការងារកា៩០(K90) ដែលស្រាវជ្រាវជីកលើកដាក់សាកសពកងទ័ពស្ម័គ្រចិត្តវៀតណាម នៅខេត្តកំពង់ឆ្នាំង ទទួលបានអំណោយរបស់មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី២០ ធ្នូនេះ ។

អំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលផ្ដល់ជូនតាមរយៈមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានធ្វើឡើងនៅទីបញ្ជាការផ្នែកសឹករងកំពង់ត្រឡាច។

អំណោយរបស់មេបញ្ជាការកងទ័ពជើងគោក ដែលយកមកប្រគល់ជូននាពេលពេលនេះ មានដូចជា៖ អង្ករចំនួន ៥ការរ៉ុងស្មើនិង១៥០គីឡូក្រាម, មី ៥កេះ ,ទឹកត្រី ៣យួរ ,ទឹកស៊ីអ៊ីវ ៣យួរ ,ត្រីខ៣យួរ,ទឹកផ្លែឈើ១កេះ ,ប៊ីយែរ ៩ កេះ ,ជែលលាងដៃ ៣ដប រួមនិងថវិកាមួយចំនួន ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង  លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ K90 ដែលបានសហការសហការសាមគ្គី ភាពគ្នាយ៉ាងជិតស្និទ្ធ ក្នុងបេសកកម្មស្រាវជ្រាវ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតគ្រប់សម័យសង្គ្រាមក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង សម្រេចបានលទ្ធផល ល្អប្រសើរជាបន្តបន្ទាប់ ។

ads banner