ព្យាករណ៍អាកាសធាតុ ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ធ្នូ (Video Inside)
ធាតុអាកាសចុះត្រជាក់នៅតែបន្ដថែមទៀតក្នុងសប្ដាហ៍ទៅមុខនេះប៉ុន្តែក្នុងកម្រិតពីបង្គួរទៅ មធ្យម ខណៈកម្ពុជាទទួលរងនូវឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតមធ្យម។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ធ្នូ នៅតំបន់ទំនាប កណ្តាល នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមា រវាងពី១៨ទៅ២០អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមាមានរវាងពី ២៩ទៅ៣១ អង្សាសេ ។ ការព្យាករណ៍នៅតំបន់ទំនាបកណ្តាលនេះ គឺមានអាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ ។
ចំណែកនៅតំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមា រវាងពី១៦ទៅ១៨ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ២៨ទៅ៣០ អង្សាសេ។ នៅតំបន់ខ្ពង់រាបនេះ គឺនឹង មានអាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ ។ រីឯនៅខេត្តមណ្ឌលគិរី, ខេត្តរតនគិរី, ខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមា ក្នុងរង្វង់ពី១៧ទៅ១៨ អង្សាសេ ។
ដោយឡែកនៅតំបន់មាត់សមុទ្ទ នោះវិញ នឹងមានសីតុណ្ហភាពត្រជាក់អប្បបរមា រវាងពី១៩ទៅ២១ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ២៩ទៅ៣១ អង្សាសេ។ តាមការព្យាករណ៍នៅតំបន់មាត់សមុទ្ទ នឹងមានអាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម។