តារាចម្រៀងស្រី គង់ កែវមរកត ជួបគ្រោះថ្នាក់ចរាចរណ៍ គួរឱ្យរន្ធត់ តែមិនប៉ះពាល់ដល់អាយុជីវិត

ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់បើករថយន្ត PORSCHE CAYENNE លឿនស្លេវហើយរេចង្កូតជ្រុលទៅបុករថយន្តរបស់ តារាចម្រៀង គង់ កែវមរកត ដែលកំពុងតែបើកលើ ផ្លូវពី ក្រោយយ៉ាងពេញទំហឹង។រថយន្តជនជាតិចិននោះ មិន ទាន់ អស់ល្បឿនក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យម៉ូតូខូចខាតយ៉ាងដំណំ។ជាសំណាងល្អក្នុងហេតុការណ៍ដ៏ គួរឱ្យ រន្ធត់នេះ ពុំមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ។

ករណីនេះបានកើតឡើងកាលពីជាងម៉ោង១២ រំលងអធ្រាត្រ ឈាន ចូលថ្ងៃពុធ ទី២១ខែធ្នូនៅត្រង់ចំណុចភ្លើងស្តុបសេះមាស តាមបណ្ដោយផ្លូវ៣០ម៉ែត្រកែងនិងវិថីចោមចៅ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍និយាយថា ដំបូង រថយន្ត តូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៧ ពាក់ផ្លាក លេខ ភ្នំពេញ2BF.3943បើកបរដោយតារាចម្រៀង គង់ កែវមរកត និងរួមដំណើរនារីម្នាក់ទៀតធ្វើដំណើតាមបណ្ដោយផ្លូវ៣០ ម៉ែត្រ ក្នុង ទិស ដៅពីជើងមកត្បូង។ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តម៉ាកPORSCHECAYENNEពណ៌ស៊េរីឆ្នាំ២០១៥ពាក់ផ្លាកលេខភ្នំពេញ2AX.0299បើកបរដោយ ជនជាតិ ចិនម្នាក់ ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនយ៉ាងលឿន បានជ្រុល មកបុកទង្គិចរថយន្តតារាចម្រៀងពីក្រោយពេញទំហឹង និងជ្រុល ចង្កូត ទៅបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពាក់ ផ្លាកលេខ ភ្នំពេញ1JF.8918សេរីឆ្នាំ២០២២ដែលចតលើចិញ្ចើមផ្លូវពេញ ទំហឹង។យានយន្តទាំងបីខូចខាតដូចៗគ្នា។ប៉ុន្តែរថយន្តតារា ចម្រៀងនិងម៉ូតូខូចខាតយ៉ាងដំណំ។ជាសំណាងល្អក្នុង ហេតុការណ៍ នេះមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានឱ្យភាគីទាំងបីសម្របសម្រួលគ្នាមួយជំហានសិន ។ មួយសន្ទុះធំក្រោយមកភាគីខាងរថយន្តបង្កបើកបរដោយជនជាតិចិនបានចេញសំណង ដោយទិញយករថយន្ត តារាចម្រៀងក្នុង តម្លៃ១៤ ៨០០ដុល្លារនិងម៉ូតូចំនួន២ ៧៥០ ដុល្លារ ដើម្បីបញ្ចប់ រឿងនៅនឹងកន្លែងហេតុ៕
ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner