ជនសង្ស័យចំនួន ៣៩នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី២០ម្សិលមិញ
អត្ថបទដោយ៖
ងីម ឆៃហួត
ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣៩នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងសកម្មភាពបង្ក្រាបបទល្មើស គ្រឿងញៀន និងអនុវត្តដីកានៅទូទាំងប្រទេស កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ មានចំនួន ១៥ករណី។
ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៣៩ នាក់ រួម មាន៖ ករណីជួញដូរ ១១ ករណី ឃាត់ ៣០ នាក់ ( ស្រី ៣ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ៣ ករណី ឃាត់ ៧ នាក់ ( ស្រី ១ នាក់ ) , ប្រើប្រាស់ ២ ករណី ឃាត់ ២ នាក់ , រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានប្រមូលយកមកទុកជាភស្តុតាង។
សូមបញ្ជាក់ថា សកម្មភាពខាងលើនេះ បានធ្វើនៅរាជធានី ភ្នំពេញ , ខេត្តបាត់ដំបង, ខេត្តកំពង់ឆ្នាំង, ខេត្តព្រៃវែង, ខេត្តរតនគិរី, ព្រះ សីហ នុ , ខេត្តតាកែវ, និងខេត្តកំពង់ចាម៕ ដោយ៖ ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។