វិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស នៃបណ្ឌិត្យសភានគរបាលកម្ពុជា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ត្រីមាសទី៤ ឆមាសទី២ ប្រចាំឆ្នាំ២០២២
ដីឥដ្ឋ ៖ វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេសនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ត្រីមាសទី៤ ឆមាសទី២ ប្រចាំឆ្នាំ២០២២ ព្រមទាំងបូកសរុបរបាយការណ៍ស្ដីពីការវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២២ និងលើកទិសដៅបន្ដសម្រាប់ឆ្នាំ២០២៣ ក្រោមវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្ដាចារ្យ ស្វាយ ចាន់ដា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកនាយក លោកនាយករង នាយការិយាល័យ ប្រធានដេប៉ាតឺម៉ង់ និងមន្ត្រីចំណុះវិទ្យាស្ថានកាលពីរសៀលថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២២។
កិច្ចប្រជុំនេះ មានគោលបំណងធ្វើការបូកសរុបលទ្ធផលការងារដែលសម្រេចបានប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៣ និងបូកសរុបវាយតម្លៃលើលទ្ធផលនៃការអនុវត្តផែនការសកម្មភាពដែលសម្រេចបានគិតជាភាគរយធៀបទៅនឹងផែនការសកម្មភាព ដែលបានដាក់ចេញក្នុងឆ្នាំ២០២២ ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា ៕ ដោយ-រ៉ាវុធ