ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងបរិស្ថាន សម្តែងនូវអំណរសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»
យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងបរិស្ថាន សូមសម្តែងនូវអំណរសាទរយ៉ាង ស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងឱកាសដែល សម្ដេច ទទួលបាន ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់ អាស៊ី-ប៉ាស៊ីហ្វិក (KSI) ។
ការទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» គឺជាមហាកិត្តិយសដ៏ធំធេង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្ដិសមបំផុត ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាបិតាស្ថាបនិកសន្តិភាព មគ្គុទេសក៍ឯក ប្រតិបត្តិករគោលនយោបាយ ឈ្នះ-ឈ្នះ និងជា មេដឹកនាំដ៏ឆ្នើមបំផុតរបស់កម្ពុជា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី និងបានធ្វើ ពលិកម្មគ្រប់បែបយ៉ាង ក្នុងបេសកកម្មស្វែងរកសុខសន្តិភាពពេញលេញ ឯករាជ្យជាតិ បង្រួបបង្រួមជាតិ ឯកភាព ជាតិ និងអធិបតេយ្យភាពជាតិ ក៏ដូចជាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ព្រមទាំង ដឹកនាំប្រទេសជាតិ ឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់អស់វត្ថុស័ក្តិសិទ្ធិក្នុងលោក បុណ្យបារមីគ្រប់ទិសទី ព្រមទាំងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំ នូវសព្ទសាធុការពរជ័យ ជូន សម្តេចតេជោនាយករដ្ឋមន្តី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ
វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃាត់ឡើយ។ សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅ និងភក្ដីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា ៕ ដោយ / គ្រី សម្បត្តិ