សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ខេត្តព្រះសីហនុ ត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែប្រវែងជាង ៤៣គីឡូម៉ែត្រ នៅព្រឹកស្អែក
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតតាមរយៈទំព័រ facebook ផ្លូវការនៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ពីការអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែប្រវែងជាង ៤៣គីឡូម៉ែត្រ នៅព្រឹកស្អែក។
សម្តេចតេជោ បានបង្ហោះរូបថតជាមួយនឹងខ្លឹមសារដូច្នេះថា “ព្រឹកប្រជុំ និងធ្វើការងារនៅភ្នំពេញ បាយថ្ងៃត្រង់ហើយ ពេលរសៀលធ្វើដំណើរតាមផ្លូវល្បឿនលឿន មកមុជទឹកសមុទ្រ នៅក្រុងព្រះសីហនុ ដើម្បីស្អែកនេះចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែទៀត”៕ ដោយ ៖ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។