ក្រុមហ៊ុន ស៊ីមសុនម៉ារីន (SIMPSON MARINN) នាំយកកប៉ាលទេសចរណ៍លក្ខណៈគ្រួសារមកលក់នៅលើទីផ្សារកម្ពុជា ដែលនឹងចូលរួមចំណែកច្រើន នៅក្នុងវិស័យទេសចរណ៍ក្នុងស្រុកតាមតំបន់សមុទ្រ

ខេត្តព្រះសីហនុ៖ ក្រុមហ៊ុន ស៊ីមសុនម៉ារីន (SIMPSON MARINN) គឺជាក្រុមហ៊ុនមួយដែលបាននិងកំពុងធ្វើអាជីវកម្មលើការលក់កប៉ាលទេសចរណ៍ទំនើបទាន់សម័យថ្មី ដែលប្រើប្រាស់ជាលក្ខណៈគ្រួសារ ដែលជាការចូលរួមចំណែកនៅក្នុងការជម្រុញភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេសនៅតាមតំបន់សមុទ្រ ។

នៅក្នុងឱកាសនៃការដាក់តាំងពីព័រណ៍បង្ហាញពីផលិតផលរបស់ខ្លួន នៅក្នុងឱកាសពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ កាលពីពេលកន្លងទៅនេះ កញ្ញា សា លី បុគ្គលិកផ្នែកលក់ នៃក្រុមហ៊ុន ស៊ីមសុនម៉ារីន (SIMPSON MARINN) បានបញ្ជាក់ឱ្យដឹងថា ដោយមើល ឃើញពីសក្កដានុពល នៅក្នុងវិស័យទេសចរណ៍ ពិសេសទេសចរណ៍នៅតាមតំបន់ឆ្នេរសមុទ្រ នៅកម្ពុជា ដែលបាននិងកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីភ្ញៀវទេសចរណ៍ក្នុងស្រុក ក៏ដូចជាភ្ញៀវទេសចរណ៍បរទេសផងនោះ ទើបក្រុមហ៊ុនមួយនេះ បានដាក់ទីផ្សារលក់របស់ខ្លួននៅកម្ពុជា។

កញ្ញា បញ្ជាក់បន្ថែមថា កប៉ាល់នេះគឺជាពច្ចេកវិទ្យារបស់ក្រុមហ៊ុនមកពីអាមេរិក និងត្រូវបានសហការក្នុងការរៀបចំបង្គុំតំឡើងនៅប្រទេសចិន ។ សពថ្ងៃនេះ កប៉ាល់ទេសចរណ៍មួយនេះ បានដាក់តាំងបង្ហាញ នៅឆ្នេរសមុទ្រខេត្តព្រះសីហនុ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ អតិជិនបានមកមើលដោយផ្ទាល់តែម្តង ខណៈដែលការនាំចូលកប៉ាលនេះ មានរហូតដល់ ៧ប្រភេទ ដែលតម្លៃចាប់ពី ១០ម៉ឺនដុល្លារ ដល់១០លានដុល្លារសហរដ្ឋអាម៉េរិក ទៅតាមចំណងចំណូលចិត្តអតិថិជន។

កញ្ញា សា លី បុគ្គលិកផ្នែកលក់ក៏បានគូសបញ្ជាក់បន្ថែមថា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ពិសេសទេសចរណ៍នៅបែបជិះទូកកម្សាន្តផង និងសម្រាប់ជាចំណតដល់អតថិជនខ្លួន ដែលបានជាវកប៉ាលទេសចរណ៍លក្ខណៈគ្រួសារនេះ ក្រុមហ៊ុននឹងធ្វើផែចត ២ទីតាំងក្នុងនោះ ១នៅភ្នំពេញ និងមួយទៀតនៅក្រុងព្រះសីហនុ ផងដែរ។

ការសម្រេចបោះទុនវិនយោគច្រើននៅលើការលក់កប៉ាល់ទេសចរណ៍លក្ខណៈគ្រួសារនេះ ត្រូវបានតំណាងក្រុមហ៊ុន ស៊ីមសុនម៉ារីន (SIMPSON MARINN) បានឱ្យដឹងថា គឺដោយមើលឃើញពីជីវភាពប្រជាជនមានភាពធូរធារ អាចមានសមត្ថភាពទិញប្រើប្រាស់លក្ខណៈគ្រួសារសំរាប់ជិះនៅតាមតំបន់សមុទ្របាន ជាមួយគ្នានេះ ក៏ជាការចូលរួមចំណែកបង្ហាញដល់ភ្ញៀវទេសចរណ៍បរទេសចាប់អារម្មណ៍ផ្នែកដឹកជញ្ជូននៅលើទឹកគឺមានភាពរីកចម្រើន ទាន់សម័យល្អប្រសើរ ជាងមុន ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner